ទទួលបានកូនស្រីភ្លាម ប៉ែន ចំរុង បង្ហើបពីគម្រោងយកកូនបន្ថែមភ្លែត!

  • 2020-09-10 08:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ភរិយា​បង្កើត​បាន​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​កាល​ពី​ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ​២០២០ លោក ប៉ែន ចំរុង បង្ហើប​ប្រាប់​គេឯងភ្លែត ថា​លោក​មាន​គម្រោង​យក​កូន​យ៉ាង​តិច​២​នាក់​ដើម្បី​ឲ្យ​បាន​ពីរ​នាក់​បង​ប្អូន ប៉ុន្តែ​ចិត្ត​របស់​លោក​ផ្ទាល់​ចង់​បាន​កូន​រហូត​ដល់​ទៅ​៤​នាក់​ឯណោះ។

ពិធី​ករ​រូប​នេះ បាន​ប្រាប់ Sabay ថា ការ​យក​កូន​២​នាក់ ឬ​បន្ថែម​ដល់​៤​នាក់ គឺ​អាស្រ័យ​លើ​ភរិយា​របស់​លោក ព្រោះ​លោក​ក៏​យល់​ពី​ការ​លំបាក​ក្នុង​ការ​ពពោះ ហើយ​លោក​ក៏​ខ្លោចចិត្ត​ណាស់​ដែរ​បើ​ឃើញ​ភរិយា​លំបាក​ខ្លាំង​ពេល​ពពោះ​ម្ដងៗ៖"យើង​មិន​អាច​តម្រូវ​ចិត្ត​យើង ហើយ​អាច​មើល​ឃើញ​គាត់​លំបាក​នោះ​ទេ ខ្ញុំ​ពិភាក្សា​គ្នា​ក្រោយ​ទៀត​"។

លោក ប៉ែន ចំរុង និង​ភរិយា​ឈ្មោះ ហ៊ុន ម៉ាណេ ទើប​ទទួល​បាន​ដំណក់​ឈាម​រួម​គ្នាដំបូង​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ដែល​ជាកូនស្រី ហើយលោក​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា "Bell​”។ ​លោក និង​ភរិយា​ បានចាប់​ដៃ​គ្នា​ចូល​រោងការ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ។

ទាក់ទង​នឹង​ការ​មាន​កូន​នេះ លោក ប៉ែន ចំរុង ក៏​ធ្លាប់​មាន​កូនស្រី​ម្នាក់​ដែរ​ជាមួយ​អតីតភរិយា​ គឺ​តារា​សម្ដែង ភិន សុដាលីស ប៉ុន្ដែ​កូន​នោះ​បាន​ទៅ​រស់នៅ​ខាង​ម្ដាយ។ ទោះ​ជា​យ៉ាងណា​លោក ប៉ែន ចំរុង ហាក់​មិន​ចង់​រំលឹក​រឿង​ចាស់​ឡើយ ហើយ​លោក​ប្ដេជ្ញា​ថា​នឹង​បង្កើត​កូន​ជា​មួយ​ភរិយា​ក្រោយ​ទៅ​តាម​គម្រោង ដើម្បី​បង្កើត​ជា​គ្រួសារ​ដ៏កក់ក្ដៅ និង​មាន​សុភមង្គល​តូច​មួយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី