Note20 Ultra មួយប្រភេទនេះ ចំណាយដើមផលិតមិនដល់ ៥៥០ដុល្លារទេ
- 2020-09-11 07:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Note20 Ultra មួយប្រភេទនេះ ចំណាយដើមផលិតមិនដល់ ៥៥០ដុល្លារទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានចេញផ្សាយការសិក្សាលើថ្លៃចំណាយលើការផលិត Galaxy Note20 Ultra 5G ប្រភេទប្រើឈីប Snapdragon ដែលដាក់លក់នៅលើទីផ្សារមួយចំនួនដូចជាអាមេរិកក្នុងតម្លៃ ១៣០០ដុល្លារ។
របាយការណ៍របស់ Counterpoint បានឲ្យដឹងថាថ្លៃចំណាយលើ Note20 Ultra មានត្រឹម ៥៤៨,៩ដុល្លារប៉ុណ្ណោះ ដែលក្នុងនោះថ្លៃគ្រឿងបន្លាស់មានចំនួន ៤៦៨ដុល្លារ និងផ្សេងៗទៀតជាថ្លៃប៊ិច S-Pen (២៥ដុល្លារ), ប្រអប់ (១,២ដុល្លារ), កាសនិងសំបកការពារ (៥ដុល្លារ), ឆ្នាំងសាកនិងខ្សែសាក (៦ដុល្លារ), ថ្លៃដំឡើងនិងធ្វើតេស្ត (១៨,៧ដុល្លារ) និងថ្លៃកម្មសិទ្ធបញ្ញាជាមួយ Software (២៥ដុល្លារ)។
ក្នុងចំណោមថ្លៃដើម មាន ៥០% គឺជាវត្ថុធាតុដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនសាខារបស់ Samsung Electronics ដូចជាអេក្រង់តម្លៃ ៩១,៥ដុល្លារ ផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung Display ជាដើម។ ចំណែក Qualcomm វិញមានចំណែក ៣៩,៣% ក្នុងនោះមានបន្ទះឈីប Snapdragon 865+ តម្លៃ ៥៧ដុល្លារ ដែលត្រូវតែជាវជាមួយ Modem 5G ដាច់ដោយឡែកតម្លៃ ៩៧,២ដុល្លារ។
Counterpoint Research មិនបានប្រាប់ថា Galaxy Note20 Ultra ដែលប្រើឈីប Exynos 990 មានថ្លៃដើមប៉ុន្មាននោះទេ ប៉ុន្តែបានសន្និដ្ឋានថាការដែលគ្រឿងបន្លាស់ ៧០% ជារបស់ Samsung ដូចនេះក្រុមហ៊ុននឹងអាចទទួលបានប្រាក់ចំណេញខ្ពស់ជាងប្រភេទប្រើឈីប Snapdragon៕