iPhone 12 ទំហំតូចបំផុត អាចនឹងត្រូវគេហៅថា iPhone 12 mini

  • 2020-09-22 03:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលមិនយូរទៀតទេ iPhone 12 នឹងបង្ហាញខ្លួនជាផ្លូវការ ដោយគេរំពឹងថាអាចកើតឡើងនៅក្នុងខែតុលានេះតែម្តង។ ថ្មីៗនេះ របាយការណ៍មួយបានអះអាងថា iPhone ថ្មីដែលមានអេក្រង់ទំហំ ៥,៤អ៊ីញ អាចនឹងត្រូវគេហៅឈ្មោះថា "iPhone 12 mini”។

ជាមួយគ្នានេះ iPhone ថ្មីដែលដំបូងគេចង់ហៅថា "iPhone 12 Max” នឹងត្រូវហៅត្រឹមត "iPhone 12” ប៉ុណ្ណោះ។

គួរឲ្យដឹងថា iPhone ថ្មីចំនួន ៤ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្នុងឆ្នាំនេះ ដូច្នេះ Apple ត្រូវតែមានឈ្មោះថ្មីយ៉ាងហោចណាស់មួយ សម្រាប់ត្រកូល iPhone 12។

ទោះជាយ៉ាងណា "mini" មិនមែនជាឈ្មោះថ្មីឡើយសម្រាប់ផលិតផលរបស់ Apple ព្រោះវាធ្លាប់បានប្រើលើ iPad និង Mac ព្រមទាំង iPod រួចទៅហើយ។ យ៉ាងណាមិញ iPhone 12 ទំហំធំបំផុតទាំង២ នឹងរក្សាឈ្មោះ "Pro” និង "Pro Max” ដដែល៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សេង ឡុង