​​​ម៉េង​ហួង លោត​ខ្ពស់​​បាន​ដល់ ៣,៣០ ទៅ ៣,៣៥ តែ​ទម្ងន់​ក៏​មិន​ស្រាល​ដែរ

  • 2020-09-25 03:55:45
  • ចំនួនមតិ 178 | ចំនួនចែករំលែក 244

ចន្លោះមិនឃើញ


​ធី ម៉េង​ហួង អាច​លោត​បាន​ដល់​កម្ពស់​ចន្លោះ​ពី ៣,៣០ ទៅ ៣,៣៥ ហើយ​ទម្ងន់​របស់​គេ​​ក៏​​មិន​​ស្រាល​ប៉ុន្មាន​​ដែរ​គឺ ៧០ គីឡូក្រាម​។

ធី ម៉េង​ហួង ( លោត)

​ស្មាត់​ដែល​មាន​ដើម​កំណើត​ចេញ​ពី​​ខេត្ត​កណ្ដាល​រូប​នេះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គេ​អាច​លោត​បាន​ខ្ពស់​មែន ប៉ុន្តែ​មិន​មាន​ភាព​ស្រៀវ​ឬ​ស្ញើប​អ្វី​ទេ ពោល​​គឺ​ធម្មតា​។ ​លើស​ពី​នេះ​ស្មាត់​របស់​​ក្លឹប​​មហាផ្ទៃ​រូប​នេះ​ទើប​តែ​មាន​អាយុ ១៩ ឆ្នាំ​ប៉ុណ្ណោះ​គេ​បាន​យក​ឈ្នះ​ស្មាត់​ធំ​ស្រុក​ខ្មែរ​ស្ទើរ​គ្មាន​សល់​ ដោយ​ឡែក​គេ​បាន​ទម្លាយ​ផង​ដែរ​ថា ធ្លាប់​ចាញ់ យុន​ ​កាល​​ពី​ឆ្នាំ​មុន ដែល​ពេល​នោះ​យន់​ត​៣-៤​។

​ល្ងាច​នេះ​ ម៉េង​ហួង នឹង​ប៉ះ​ដៃ​គូ​ចាស់ ដាវ​ញី​ឈ្មោល សុវណ្ណនាថ – ម៉ាប់​ឆ្វេង បី​ស្មើ​ដែល ខាង​ម៉ាប់​ឆ្វេង​ដូរ​អ្នក​លើក​ម្នាក់​ ស្រប​ពេល​ខាង​មហាផ្ទៃ​៣ ដដែល​​គឺ ម៉េង​ហួង ហុង និង​ណារិទ្ធ ​នា​វេលា​ម៉ោង ៣ នៅ​តារាង​ហេង​ហេង​មាន​រិទ្ធិ​ ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​