ល្អ​សម្រាប់​អ្នក​លក់​អនឡាញ​ហើយ! ក្រោយ អ៊ុន សិទ្ធា ចុះ​កិច្ច​សន្យាជាមួយ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំ​មួយ​

  • 2020-09-28 08:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​​ឲ្យ​តម្រុយ​កាល​ពី​ដើម​ខែ ថា​នឹង​បើក​ក្រុមហ៊ុន​មួយ​នោះ នៅ​យប់មិញ​នេះ លោក អ៊ិន សិទ្ធា បាន​សម្រេច​ផែន​ការ​នោះ​ហើយ ដោយ​បាន​ធ្វើ​ពិធី​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ធំ​មួយ​ឈ្មោះ​ថា XFORCE GLOBAL ដែលជាក្រុមហ៊ុនប្រព័ន្ធពាណិជ្ជកម្ម​​អេឡិចត្រូនិចលំដាប់អន្តរជាតិ មកពីប្រទេសម៉ាឡេស៊ី។

តាម​រយៈការ​ចាប់​ដៃ​គ្នា​នេះ ក្រុមហ៊ុន​ខាង​លើនឹង​នាំ​យក​បច្ចេក​វិទ្យា​ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) មក​កាន់​ប្រទេស​កម្ពុជា​ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​គោលដៅ​ចូល​រួម​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា នា​សម័យ​ឌីជីថលនេះ។ លោក អ៊ុន​ សិទ្ធា នឹង​ធ្វើ​ជា​អ្នក​តំណាង​ចែកចាយ​ផ្តាច់​មុខ​របស់ XFORCE GLOBAL CAMBODIA។

ពាណិជ្ជកម្ម​អេឡិចត្រូនិច គឺ​ជា​កំលំាង​សេដ្ឋកិច្ច​មួយ​ដែល​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា "ការ​វិវឌ្ឍន៍​នៃ​អាជីវកម្ម​សតវត្ស​ទី​២១"  ដោយ​កំលាំង​នេះ​បាន​បង្កើត​ឲ្យ​មាន​វិស័យ​ឧស្សាហកម្ម​ថ្មីៗ បាន​ផ្លាស់​ប្តូរ​របៀប​ទិញ​លក់​ទំនិញ និង​បាន​ជួយ​ឲ្យ​អាជីវកម្ម​ទំាង​ឡាយ​កាន់​តែ​មាន​ភាព​រឹង​មាំ និង​ផ្ដល់​ឱកាស​ឲ្យ​អាជីវករ​ទំាង​ឡាយ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​ខ្លួន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង។

លោក អ៊ុន​ សិទ្ធា បានរៀបរាប់ថា៖ «ខ្ញុំ​ពិត​ជា​មាន​សេចក្តី​រីករាយ និង​មោទកភាព​ក្រៃ​លែង ដែល​បាន​ក្លាយ​ជា​អ្នក​តំណាង​ចែកចាយ​ផ្តាច់​មុខ​របស់ XFORCE GLOBAL CAMBODIA ដើម្បី​នាំ​យក​ការ​វិវឌ្ឍន៍​នៃ​អាជីវកម្ម​សតវត្សទី២១​នេះ មក​កាន់​ប្រទេស​កម្ពុជា ក្នុង​គោលដៅ​ចូល​រួម​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​យើង»។

កិច្ច​សន្យា​រវាង​តារា​ប្រុស​ល្បី​របស់​កម្ពុជា​ជាមួយ XFORCE GLOBAL លើ​ការ​នាំ​យក​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច (e-commerce) នា​ពេល​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កាន់​តែ​ជះ​ឥទ្ធិពល​វិជ្ជមាន​ថែម​ទៀត​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​ក្នុង​ស្រុក​និយាយ​ជា​រួម។ និយាយ​ដោយ​ឡែក ខាង​ផ្នែក​ឧស្សាហកម្ម​លក់​អនឡាញ នឹង​កាន់​តែ​ទំនើប​កម្ម ព្រម​ទាំង​ប្រសិទ្ធភាព​ជាង​មុន។

ឯកឧត្តម លឹម រតនៈ ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចូល​រួម​ធ្វើ​ជា​គណ​អធិបតី​ ក្នុង​ពិធីចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​លោក អ៊ុន សិទ្ធា និង XFORCE GLOBAL បាន​មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​សូម​កោត​សរសើរ និងគាំទ្រ ចំពោះ​ការ​ចូលរួ​ម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ពី​សំណាក់​ក្រុមហ៊ុន XFORCE GLOBAL តាម​រយៈ​ការ​នាំ​យក​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​នេះ​មក​កាន់​កម្ពុជា។ បច្ចេកវិទ្យា បាន និង​កំពុង​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ដូច្នេះ ខ្ញុំ​សូម​ស្វាគមន៍ និង​គាំទ្រ​រាល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​គ្រប់​ភាគី​ទាំងអស់ ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ មក​កាន់​ប្រទេស​កម្ពុជា ក្នុង​គោលដៅ​ចូល​រួម​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង"។

XFORCE GLOBAL ក៏​កំពុង​សំឡឹង​រក​ការ​សហការ​ពី​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ។ លោក ព្រំ សំណាង ស្ថាបនិក​ក្រុមហ៊ុន  XFORCE GLOBAL បាន​មាន​ប្រសាសន៍​ថា៖ "មិន​ថា​សម្រាប់​អ្នក​ដែល​មិន​មាន​បទ​ពិសោធន៍​អាជីវកម្ម ឬ​មិន​មាន​យុទ្ធសាស្រ្ត​ក្នុង​ការ​លក់​ក៏​ដោយ ក៏​លោក​អ្នក​អាច​ចូលរួម​ធ្វើ​ជា​ដៃគូ​របស់​ក្រុមហ៊ុន XFORCE ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​ដ៏​ជោគជ័យ​មួយ នៅ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​បាន​យ៉ាង​រលូន ដោយ​​ចំនាយ​តិច និង​ចំនេញ​ច្រើន"៕

អត្ថបទថ្មី