ធ្លាយ​រឿង United តាម​ទិញ Fati ហ៊ាន​ឲ្យ​ដល់​១៣៥​លាន​ផោន តែ Barca អត់​លក់

  • 2020-09-29 07:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Barcelona បាន​បដិសេធ​សំណើ​ដ៏​ខ្ពស់​១៣៥​លាន​ផោន ក្នុង​ការ​​ចង់​ទិញ​យក់​​កីឡាករ​វ័យ​ក្មេង Ansu Fati។

ការ​​ស្នើ​សំណើ​នេះ​ត្រូវ​គេ​ជឿជាក់​ថា ចេញ​ពី​ក្លឹប Manchester United ដែល​ជា​ក្រុម​​ស្ថិត​ក្នុង​ទីផ្សារ​ដើរ​ស្វែង​រក​ខ្សែ​បម្រើ​ប្រយុទ្ធ​ថ្មី។ Fati ​មាន​វ័យ​ទើប​តែ​១៧​ឆ្នាំ​ជា​ដុំ​ផ្កាយ​​ដែល​គេ​រំពឹង​ស្នង​តំណែង​របស់ Lionel Messi ពេល​ដែល​​កុងត្រា​របស់​​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​អស់​នៅ​​ឆ្នាំ​ក្រោយ​ជាមួយ Barcelona។

ភ្នាក់ងារ​របស់ Fati លោក Jorge Mendes បាន​ប្រាប់​នាយក​របស់​ Barca ថា មាន​ក្លឹប​មួយ​​បាន​ស្នើ​​មក​កាន់ Ansu ដោយ​ដាក់​តម្លៃ​ដំបូង​១១៤​លាន​ផោន ជាមួយ​ប្រាក់​បន្ថែម​​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​​២១​លាន​ផោន​ទៀត។ ប៉ុន្តែ Barca មិន​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ដើរ​ចូល​ចរចា​ឡើយ។

សម្រាប់​ក្លឹប​​ដែល​ហ៊ាន​ដាក់​ការ​ស្នើ​នោះ​ត្រូវ​បាន​គេ​​រំពឹង​ថា​ជា​បិសាច​ក្រហម ព្រោះ​ពួក​គេ​​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ Fati។ យ៉ាងណាមិញ ថ្មី​ៗ​កន្លង​ទៅ​នេះ Fati បាន​យល់​ព្រម​បន្ត​នៅ Nou Camp ដោយ​បន្ថែម​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​៣៦៧​លាន​ផោន៕

អត្ថបទ៖ ហេង សុធារិទ្ធិ