Boateng ហោះហើរនៅលីគកំពូលអស់ចិត្ត ឥលូវសម្រេចមកលេងនៅលីគទី២ អ៊ីតាលីម្ដង
- 2020-09-29 13:13:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Boateng ហោះហើរនៅលីគកំពូលអស់ចិត្ត ឥលូវសម្រេចមកលេងនៅលីគទី២ អ៊ីតាលីម្ដង
ចន្លោះមិនឃើញ
ក្លឹប AC Monza បានធ្វើការប្រកាសជាផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធ Kevin Prince Boateng ពីក្លឹប Fiorentina កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បើយោងតាមការចុះផ្សាយផ្ទាល់ពីក្លឹបនេះ។
Boateng បានព្រមព្រៀងចុះកុងត្រាលេងឲ្យក្លឹបខាងលើនេះចាប់ពីម្សិលមិញតទៅនេះ ដោយចប់កុងត្រាទៅវិញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។
យ៉ាងណាមិញចំពោះតម្លៃក្នុងការទិញយកកីឡាករខាងលើនេះ មិនទាន់មានក្លឹបឬក៏សារព័ត៌មានណាមួយ ចុះផ្សាយផ្លូវការនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា Boateng បានប្រឡូកក្នុងវិស័យបាល់ទាត់តាំងពីឆ្នាំ២០០៤មក ចូលរួមលេងបាន ៤៣០ប្រកួតនិងរកគ្រាប់បាល់បាន ៦៦គ្រាប់ ដោយធ្លាប់លេងឲ្យក្លឹបធំៗមួយចំនួនដូចជាក្លឹប Tottenham Hotspur ក្លឹប AC Milan ក្លឹប Borussia Dortmund និងក្លឹប Barcelona ៕
ប្រភព៖ ក្លឹប Monza