ញាក់សាច់! Kylie Jenner ឲ្យកូនស្ពាយកាតាបតម្លៃថ្លៃ អាចទិញឡានបាន ១គ្រឿង

  • 2020-10-01 03:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដែល​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា​ជា​រាជិនី​បណ្ដាញ​សង្គម​ បាន​បង្ហោះ​រូបភាព​របស់​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ខ្លួន​ ដែល​មាន​មាន​វ័យ​ទើប​ ២​ឆ្នាំ ពេល​ចូល​រៀន​ថ្ងៃ​ដំបូង។

ក្រៅ​ពី​ចាប់អារម្មណ៍​រូបរាង​ និង​ការតុបតែង​ខ្លួនបែប​ Cute សម្រាប់​ Stormi អ្នក​ម្ដាយ​វ័យ​ក្មេង​ Kylie Jenner ក៏​បាន​ធ្វើ​ឲ្យ​អ្នក​តាមដាន​ Instagram របស់​នាង​ភ្ញាក់​ផ្អើល​នឹង​តម្លៃ​កាតាបដែល​ឲ្យ​កូន​នាង​ស្ពាយដែរ។ កាតាបតូច​ពណ៌ផ្កាឈូក​ស្រាល​នោះជា​ម៉ាក​ Hermes Togo Kelly Ado Backpack មាន​តម្លៃ​ ១២ ០០០ដុល្លារ។

មហាជន​មួយ​ចំនួន​លាន់​មាត់​ថា​ នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ទេ​សម្រាប់​កាបូប​ស្ពាយ​តម្លៃ​ថ្លៃ​នេះ​ ស្របពេល​ម្ដាយ​របស់​នាង​តូច​នេះ​គឺ Kylie Jenner ក៏​ជា​សេដ្ឋីនី​វ័យ​ក្មេង​ លុយចាយ​មិន​ខ្វះ។ ម្យ៉ាង​នេះ​ក៏​មិន​មែន​ជា​លើក​ដំបូង​សម្រាប់​ Stormi ដែរ ដែល​មាន​របស់​ថ្លៃ​ប្រើ​បែប​នេះ​ ព្រោះ​ថា​កន្លងមកអុំ​ស្រី​របស់​នាង​គឺ​ Khloe Kardashian ក៏​ធ្លាប់​ឲ្យ​កាដូ​ កាបូប​ម៉ាក Louis Vuitton Weekender តម្លៃ​ ២ពាន់ដុល្លារ ដែរ។

មួយ​វិញ​ទៀត​កាល​ពី​ខែកក្កដា Stormi ក៏​ត្រូវ​បាន​គេ​ឃើញ​ថា​បាន​ ស្ពាយ​កាបូប Louis Vuitton Nano Speedy Bag ពី​ម៉ាក់​របស់​នាង​ដែរ ដែល​មាន​តម្លៃ ១ ១៨០ដុល្លារ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី