ចេញរឿងពិត! ឡូរ៉ា ម៉ម ប្រាប់ថា បើជឿតាមពាក្យទាំងនេះ នាងនឹងមិនអាចមកដល់ថ្ងៃនេះទេ!

  • 2020-10-07 08:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈវីដេអូខ្លីក្នុងយុទ្ធនាការមួយហៅថា “BrewedOverNights” គឺជាយុទ្ធនាការទីផ្សារដ៏ធំរបស់Budweiser កញ្ញា ឡូរ៉ា ម៉ម បានចេញមកលាតត្រដាងរឿងពិតខ្លះរបស់នាងយ៉ាងកម្រ។ វីដេអូនោះ គឺការចែករំលែករឿងរ៉ាវនៃដំណើរតស៊ូ ដែលអាចជំរុញអោយ កញ្ញា Laura Mam បញ្ចេញអធិរាជនៅក្នុងខ្លួន #BeAKing នឹងឈានទៅរកភាពជោគជ័យទាំងជិវិតសិល្បះនិងក្នុងមុខជំនួញ។

កញ្ញា ឡូរ៉ា ម៉ម ដែលកើត និងធំធាត់លើទឹកដីអាមេរិកបានផ្ដាច់ខ្លួនពីទីកន្លែងដ៏ស៊ីវីល័យមករស់នៅលើទឹកដីកំណើតរបស់ម្ដាយ ឪពុកវិញ គឺកម្ពុជា អំឡុងឆ្នាំ ២០១៥ ដែលទីនេះហើយជាកន្លែងដែលនាងបានជួប និងជម្នះរឿងរ៉ាវជាច្រើន ហើយអ្វីទាំងអស់ គឺ នាងធ្វើតាមក្ដីស្រមៃ និងក្ដីស្រឡាញ់របស់ខ្លួនចំពោះទឹកដីមួយនេះ។

ចុងក្រោយនាងក៏បានមកដល់កម្ពុជា និងបន្តរស់នៅដល់បច្ចុប្បន្ន។ បេះដូង បាននាំនាងមកកាន់ទីនេះ ប៉ុន្តែវាមិនបានធានាអ្វីគ្រប់យ៉ាងនោះទេ នៅក្នុងការចាប់ផ្ដើមជីវិតថ្មីនៅលើទឹកដីកំណើតរបស់អ្នកមានគុណ ពោលគឺត្រូវជម្នះរឿងជាច្រើន។ ឡូរ៉ា បានយកបេះដូងសិល្បៈរបស់នាង មកបម្រើសិល្បៈកម្ពុជា ដោយដំបូងឡើយនាងបានធ្វើឲ្យមានការចាប់អារម្មណ៍តាមរយៈវីដេអូចម្រៀង "“ផ្កាព្រហាម រីកពព្រាយ” និង "សុបិនស្នេហ៍" ដែលចេញអំឡុងឆ្នាំ ២០១២ និង២០១៣។

បន្តមក នាងក៏បានឈានមក Cover បទមរតកដើម និងបទនិពន្ធថ្មីបន្តបន្ទាប់។ មកទល់បច្ចុប្បន្ន ឡូរ៉ា បានក្លាយជាជាតារាចំរៀង និងជាស្រ្តីក្នុងមុខជំនួញនាពេលតែមួយនៃផលិតកម្មមួយ គឺផលិតកម្ម "បារមី" ដែលប្រមូលផ្ដុំដោយតារា Original Song វ័យក្មេង ក៏ដូចបុគ្គលមានបេះដូងសិល្បៈដូចនាងជាច្រើន។ បទចម្រៀងភាគច្រើនរបស់ផលិតកម្មនេះ គឺទទួលបានការពេញនិយមជាខ្លាំងនៅក្នុងស្រទាប់យុវវ័យ។

ប៉ុន្តែដូចខាងលើ ឡូរ៉ា ប្រាប់ថា នាងទទួលបានពាក្យមាក់ងាយ បំបាក់ទឹកចិត្ត និងការរិះគន់ជាច្រើន។ យ៉ាងណា តាមរយៈយុទ្ធនាការ “BrewedOverNights” តារាស្រីបញ្ជាក់ថា “ ទោះបីឧបសគ្គច្រើនយ៉ាងណា ទោះបីជាផ្លូវមួយនេះពិបាកដើរយ៉ាងណាក៏ព្រោះតែក្ដីស្រឡាញ់មួយនេះ និងការតស៊ូប្រឹងប្រែងដែលចំណាយអស់ជាច្រើនយប់ ទើបខ្ញុំអាចជម្នះរាល់ឧបសគ្គទាំងអស់នោះបាន គ្មានការជោគជ័យណាដែលអាចកើតឡើងក្នុងរយៈពេលតែមួយយប់នោះទេ តែជាការតស៊ូប្រឹងប្រែងដែលចំណាយអស់ជាច្រើនយប់។

នេះគឺជាបេសកកម្មជីវិតមួយដ៏វែងឆ្ងាយ ប៉ុន្តែមិនថាមានរឿងអី គឺត្រូវដើរតាមបេះដូងរបស់អ្នក ដូច Budweiser អធិរាជនៃស្រាបៀ (King Of Beers) ដែលបានចំណាយពេលផលិតយូរ ដើម្បីរសជាតិកាន់តែស្រទន់ ។

ឡូរ៉ា លើកឡើងថា "ធ្វើតាមក្ដីស្រឡាញ់របស់អ្នក ធ្វើដើម្បីក្លាយជាអធិរាជម្នាក់ #BeAKing និងជាអធិរាជដែលគ្រប់គ្នាស្រឡាញ់"។ ឡូរ៉ា ម៉ម បានចែករំលែករឿងនេះ តាមរយៈវីដេអូខ្លីនៅក្នុងយុទ្ធនាការទីផ្សាររបស់Budweiserមួយហៅថា “BrewedOverNights”។

វីដេអូនេះ បង្កើតឡើង ដើម្បីលើកទឹកចិត្តចំពោះការតស៊ូរបស់យុវជនទាំងឡាយបន្តសម្រេចក្តីសុបិនរបស់ខ្លួនហើយចាប់យកគ្រប់ឱកាស និងបញ្ចេញអធិរាជនៅក្នុងខ្លួន (#BeAKing) ដោយការគាំទ្រពី Budweiser ។ វីដេអូរបស់ ឡូរ៉ា បានបង្ហោះផ្លូវការលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស្រាបៀលេខ១របស់ពិភពលោកនេះ នៅថ្ងៃទី ៦ តុលា ២០២០ នេះ៕

អត្ថបទ៖ ទារិកា