ស្រ្ដីក្នុងវិស័យកសិកម្ម កំពុងត្រូវបានលើកស្ទួយខ្លាំងជាងមុន

  • 2020-10-07 08:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តីប្រមាណជា ៦០ ទៅ ៧០% បានពឹងផ្អែកលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។ ម៉្លោះហើយ ផ្សារទំនើបអនឡាញ Grocerdel បានដើរតួនាទីសំខាន់មួយទៀត ជួយជំរុញ និងគាំទ្រស្រ្តីជាអាជីវករ ពិសេសក្នុងវិស័យកសិកម្ម តាមរយៈបង្កើតទីផ្សារលក់អនឡាញ ជាផ្នែកមួយប្រមូលផ្ដុំទីផ្សារដល់ពួកគេ។

កញ្ញា សួន ស៊ីវលី អ្នកជំនាញទីផ្សារប្រចាំផ្សារទំនើបអនឡាញ Grocerdel បានប្រាប់ Sabay ថា ការគាំទ្រស្រ្តីក្នុងវិស័យកសិកម្ម ឲ្យកាន់តែមានសន្ទុះឡើង គឺជារឿងសំខាន់ ដើម្បីបង្កើតការងារផង និងកាត់បន្ថយការចំណាកស្រុក ព្រោះស្រ្តីទាំងនោះជាផលិតផង និងជាអ្នកលក់ផង។ សារសំខាន់មួយទៀត ការគាំទ្រ និងលើកលើកកម្ពស់ស្រ្តីក្នុងវិស័យអាជីវកម្ម ព្រោះអ្នកគ្រប់គ្រង Grocerdel ជាស្រ្តីស្រាប់ គឺអ្នកស្រី Priyanka Chetry ដែលយល់ច្បាស់អំពីសុខទុក្ខរបស់ស្រ្តី

មកដល់ពេលនេះ ផ្សារទំនើបអនឡាញ Grocerdel មានដៃគូអាជីវកម្មប្រមាណជិត ១០០ ដែលជាអាជីករផង និងអ្នកផលិតផង ព្រមទាំងកសិករនៅតាមភូមិផង។ ដូច្នេះការគាំទ្រផលិតណាមួយ ពីផ្សារទំនើបអនឡាញនេះ គឺជាផ្នែកមួយជួយដល់អាជីករជាស្រ្តីផង និងស្រ្តីកំពុងធ្វើការក្នុងវិស័យកសិកម្មផង៕

ព័ត៌មានលម្អិតចូលតាមតំណមួយនេះ៖ https://grocerdel.com

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម