Ruby Lin ទម្លាយមូលហេតុសំខាន់ដែលលែងសម្ដែងរឿង​​ជាមួយ​ប្ដី

  • 2020-10-08 03:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចិន​ដ៏មានប្រជាប្រិយភាព​ Ruby Lin បាន​បង្ហាញ​មុខ​ដោយ​កម្រ​ក្នុង​កម្មវិធី​របស់ផលិតផល​គ្រឿង​អលង្ការដ៏​ល្បី​ក្នុង​ទីក្រុង​តៃប៉ិកាល​ពី​ថ្ងៃទី ០៧ ខែតុលា​ឆ្នាំ២០២០​កន្លងទៅ។

បើ​តាម​វិបសាយ​ Sina បាន​ឲ្យដឹង​ថា​វត្តមាន​របស់​ Ruby Lin ពេល​នេះ​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន​ជា​ខ្លាំង​ ក៏ដោយសារ​នាង​បាន​លម្អ​ជាមួយ​នឹង​គ្រឿងអលង្ការ​តម្លៃ​ថ្លៃ​លើស​ពី ១០០លានដុល្លារតៃវ៉ាន់ថ្មី (ខ្ទង់​ ៣លានដុល្លារ) ហើយ​ផ្គួប​នឹង​សម្រស់​មិន​ចេះ​ចាស់​ទៀត​ កាន់​តែ​ធ្វើ​ឲ្យ​នាង​លេចធ្លោ​ខ្លាំង​ក្នុង​កម្មវិធី​ពេល​នោះ។

ចូលរួម​ពេល​នោះ​ ក៏នាង​បាន​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​សួរ​នាំពីព័ត៌មាន​មួយ​ចំនួន​ដែរ ជាពិសេស​ទាក់ទង​នឹង​ជីវិត​គ្រួសារ។ សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ទាំងអស់ពេលនោះ​បាន​សួរថា​ ហេតុអ្វី​នាង​ និង​ស្វាមីមិន​ថត​រឿង​ជាមួយ​គ្នាទៀត? Ruby សើច​ និង​ឆ្លើយ​ថា៖ «ពីមុន​ពួកយើង​បាន​ធ្លាប់​បានធ្វើការ​ជាមួយ​គ្នា តែ​ពេលនោះ​ពួកយើង​មិនទាន់​រៀបការទេ ខុសឥលូវ​ អ៊ីចឹង​ហើយ​ពេល​ពួកយើង​សម្ដែង​រឿង​ជាមួយគ្នា វា​ដូចជា​អារម្មណ៍​ខ្លាចៗគ្នា​ ហើយ​ពេល​មើល​មុខ​គ្នា​ចង់​តែ​សើច»។

ងាក​ចេញ​ពី​រឿង​នេះ​ កន្លងមក​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ពួកគេ​ទាំង​ ២លែង​លះ​គ្នា ប៉ុន្តែ​អ្នក​ទាំង​ ២នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់មិនខ្ចី​អើពើ និង​មាន​តែ​បន្ត​ចំណងស្នេហាកាន់​តែ​រឹង​មាំមិនខ្វល់​នឹងពាក្យ​មិនពិត​ឡើយ៕​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី