ទាំងនេះជាមូលហេតុដែលអ្នកមិនគួរទីញ​​ Airpods មួយទឹក

  • 2020-10-12 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirPods គឺជាផលិតផលមួយដែលគួរទទួលបានការគាំទ្របំផុតរបស់ក្រុមហ៊ុន Apple ផលិតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ​ ដោយមិនត្រឹមតែបានរកប្រាក់ចំនូលយ៉ាងក្រាស់ក្រែលអោយ Apple នោះទេថែមទាំងបង្កើតបានជាតម្រូវការនៃគ្រឿងអេឡិចត្រូនិចថ្មីមួយអោយសម្រាប់វិស័យនេះទាំងមូលផងដែរ។​ បើសិនជាអ្នកកំពុងតែស្ទាក់ស្ទើរមិនដឹងគួរទិញរបស់ថ្មី ឬ មួយទឹកនោះ​ គួរពិចារណាចំនុចទាំង៣នេះសិន។ ១. ​ Airpods មានកន្លុកកន្លៀតច្រើនពិបាកសម្អាតអោយស្អាត

មិនចាំបាច់តែ​ Airpods ទេសូម្បីតែកាសត្រចៀកធម្មតាក៏ពិបាកនឹងសំអាតដែរ ធ្វើអោយធូលីដីប្រមូលផ្ដុំនៅក្នុងនោះ។ វាមិនឆ្ងាយពីការពិតពេកទេដែលគេប្រៀបការដែលប្រើប្រាស់កាសត្រចៀករួមគ្នាដូចគ្នាទៅនឹងការប្រើសម្លីត្បាល់ត្រចៀកជាមួយគ្នាអញ្ចឹងដែរ​ ទោះបីជាអ្នកប្រឹងជូតសម្អាតដោយក្រដាសជូតមាត់ ឬ​ កន្សែងសើមហើយយ៉ាងណានោះ ប្រាកដចិត្តអត់ថាសម្អាតបានស្អាតមែននោះ។

២, ថ្មមិនកាន់ល្អដូចរបស់ថ្មី

ថ្មនៅលើ AirPods គឺតូចណាស់ដោយកាសនីមួយៗមានថ្មផ្ទាល់ខ្លួនវា។ មិនមានអ្ចីខុសគ្នាពីថ្មប្រភេទ Li-Ion ទូទៅនោះទេ បរិមាណថ្មដែលវាអាចផ្ទុកបាននឹងថយចុះជាបន្តបន្ទាប់ពេលប្រើប្រាស់ម្ដងៗ។​ ស្រម៉ៃមើលថាបើសិនជាអ្នកទិញតពិម្ចាស់ដើមដែលប្រើប្រាស់វាជាច្រើនម៉ោងក្នុងមួយថ្ងៃជាប្រចាំនោះ​ ទោះជាប្រើមិនបានយូរប៉ុន្មានក៏អាយុកាលនៃថ្មរបស់វាក៏កើនទៅតាមនោះដែរ។

៣​. តម្លៃ

នៅពេលដែលអ្នកឃើញ AirPods មួយតឹកដែលមានតម្លៃថោកត្រឹមតែ ២០ ដុល្លារជាមួយនឹងតម្លៃថ្មីទិញថ្មី អ្នកប្រាកដជាទិញថ្មីជាមិនខាន​ តែប្រសិនបើមានគេមកលក់ឱ្យក្នុងតម្លៃទាបជាងពាក់កណ្តាលនៃតម្លៃចាស់ សូមប្រយ័ត្ននិងពិនិត្យមើលដោយប្រុងប្រយ័ត្ន មុនពេលប្រគល់ប្រាក់ឱ្យពួកគេ ព្រោះវាមិនខុសអីពីការដែលលេងល្បែងដែលអ្នកមិនមែនជាអ្នកចែកបៀរនោះទេ។ បើសិនជាគិតថាទិញថ្មីថ្លៃពេកនោះ អ្នកក៏អាចជ្រើសរើសកាសអត់ខ្សែរជាច្រើនប្រភេទទៀត គួរចំណាយពេលដើម្បីស្រាវជ្រាវ​ និង ស្វែងរកអ្វីដែលល្អបំផុតសម្រាប់តំរូវការការប្រើប្រាស់និងតំលៃរបស់អ្នកដែលអ្នកចង់ទិញ។

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី