ពិតធ្វើបានល្អមែន! MV សិរីមន្ត និង សុគន្ធកញ្ញា ចេញពិសេសរដូវ បុណ្យកឋិន ត្រូវទម្រង់ខ្មែរល្អគ្មានទាស់!

  • 2020-10-09 08:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីសាយភាយ ដំណឹងប៉ុន្មានថ្ងៃមុននេះ ឥឡូវកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា បានចេញបទចម្រៀងក្នុងរដូវកាលបុណ្យកឋិនទានរបស់ខ្មែរជាមួយគ្នាហើយ ខណៈប្រិយមិត្តជាច្រើនបានពោលសរសើរបទនេះមានការរៀបចំបានល្អឥតខ្ចោះ ត្រូវតាមទម្រង់ប្រពៃណីរបស់ខ្មែរ។

វីដេអូចម្រៀងផ្លូវការ "បុណ្យកឋិនទាន" ទើបចេញផ្លូវការនៅព្រឹកមិញនេះប៉ុណ្ណោះ ក្រោយពីបានចេញវីដេអូសំឡេង (Video Audio) កាលពីប៉ុន្មានថ្ងៃមុន។ មើលទៅលើភាពជាក់ស្ដែង វីដេអូនេះ ប្រិយមិត្តលើកឡើងថា ក្រុមការងារ ពិតជាមានការរៀបចំបានល្អ ត្រូវទៅតាមក្បួនច្បាប់ប្រពៃណីខ្មែរ ខណៈកំពូលតារាចម្រៀងទាំងទ្វេទៀតសោត ក៏បង្ហើរសំឡេងពីរោះស្រទន់លើទំនុកច្រៀងមានខ្លឹមសារស៊ីជម្រៅ រៀបរៀង ក្រោមស្នាដៃឯកឧត្តម ហ៊ុន ហេង ដែលមានស្នាដៃល្បីលើការងារនេះជាច្រើន។

ក្រោយពេលបានឃើញវីដេអូចម្រៀងខាងលើ ប្រិយមិត្តជាច្រើនបានលើកឡើងទៀតថា រូបភាពបែបនេះហើយដែលពួកគេចង់បាន ពីតារាចម្រៀងលំដាប់កំពូលទាំងពីរ។ ពួកគេបន្តទៀតថា ទោះសម័យកាលផ្លាស់ប្តូរជឿនលឿនយ៉ាងណា ក៏មិនចោលបទបុរាណដែលជាវប្បធម៌សិល្បៈតំណាង ជាតិខ្មែរទាំងមូលដែរ។

ចំណុចគួរចាប់អារម្មណ៍មួយទៀត បើមើលទៅលើការរៀបចំនៅវីដេអូចម្រៀងខាងលើ គេអាចសន្និដ្ឋានថា នោះជាការចាប់ផ្ដើមនៃគម្រោងចាយកញ្ចប់លុយធំរបស់ផលិតកម្មយក្សនេះ ក្នុងការធ្វើបទចម្រៀងពិសេសសម្រាប់រដូវបុណ្យកឋិន ដូចដែលប្រភពមួយបានទម្លាយកាលពីពេលថ្មីៗនោះហើយ។ វីដេអូចម្រៀងនេះ គេឃើញមានការប្រមូលផ្តុំសិល្បករច្រើនជំនាន់គ្រប់ទម្រង់ដល់ទៅរាប់រយឯណោះ៕

តោះ...កុំអោយតាមតែគេថា មើលឲ្យដឹងជាក់ភ្នែកទាំងអស់គ្នា!!!

អត្ថបទថ្មី