សែន​ រ៉ាដេត​ ខាំ​ ខ្លានាង​ វ៉ៃ​ម្សិលមិញ​នេះ​សម​ជា​គូ​ឯក​មែនៗ​ ពេញ​ចិត្ត​អ្នក​គាំទ្រ​តែ​ម្ដង​

  • 2020-10-19 02:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កក្រើក​សង្វៀន​ PNN​ តែ​ម្ដង​ម្សិលមិញ​នេះ​ សែន​ រ៉ាដេត​ ប៉ះ​ ខាំ​ ខ្លានាង​ វ៉ៃ​ពេញ​ចិត្ត​អ្នកគាំទ្រ​តែ​ម្ដង​ ពោល​ម្នាក់ៗ​វ៉ៃទាល់តែ​អស់​ខ្យល់​ខណៈ​ចប់​ការ​ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ។​

រូបភាពលើផេក សែន រ៉ាដេត

ការ​ប្រកួត​រវាង​ សែន​ រ៉ាដេត​ និង​ ខាំ​ ខ្លានាង​ ម្សិលមិញ​នេះ​គឺ​មាន​ការ​គាំទ្រ​ច្រើន​មែនទែន​លើ​បណ្ដាញ​សង្គម​ហ្វេបុក​នានា​ និង​លើ​ផេក​របស់​ PNN​ ដែល​កំពុង​ឡាយ​ជា​ដើម។​ គ្មាន​ឡើយ​ពាក្យ​ថា​មិន​ល្អ​មើល​ មិន​ជក់ចិត្ត មិន​​ដូច​ទៅ​ហ្នឹង​កីឡាករ​ជួរ​មុខ​មួយ​ចំនួន​ប៉ះ​គ្នាកន្លងទៅ​នោះ​ទេ។​

ដូច​ទៅ​ហ្នឹង​ការ​សន្យា​អីចឹង​ម្នាក់​ៗ​គឺ​ពិត​ជា​ខំប្រឹង​ប្រែង​ប្រកួត​ដោយ​អស់​ពី​សមត្ថភាព​ ពោល​ចូល​ទឹក​ទី១​ភ្លាម​ ពួកគេ​បើក​ការ​វ៉ៃ​លុក​គ្នា​គ្មាន​ប្រណី​ដៃ។​ ខ្លានាង​ ល្អ​កណ្ដាប់ដៃ​ រី​ឯ​ រ៉ាដេត​ ល្អ​ទាត់​ស្ដាំ​ ម្នាក់ៗ​ចេញ​បាន​ច្រើន​ដូច​គ្នា​ ចំណែក​ស្នៀត​កែង​វិញ​បត់​ទៅ​បត់​មក​គ្មាន​ខ្លាច​បែក​បន្តិច​ឡើយ។​

រូបភាពលើហ្វេសបុក Chann Makara

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​ជាតិ​ និង​ជាតិ​រវាង​ សែន​ រ៉ាដេត​ និង​ ខាំ​ ខ្លានាង​ ម្សិលមិញ​នេះ​លើ​សង្វៀន​ PNN​ នោះ​គឺ​លទ្ធផល​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​នោះ​ទេ។​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​អ្នក​នេះ​មាន​របួស​បែក​ដូច​គ្នា៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​