ទាំង​នេះជា​តារាល្បីដែល​ធ្លាប់មានជម្លោះជាមួយ Nicki Minaj

  • 2020-10-19 04:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារារ៉េប​វ័យ​ ៣៧​ឆ្នាំ Nicki Minaj ត្រូវ​បាន​គេ​លើក​មក​និយាយ​ជារឿយៗ​ថា​ជា​អ្នក​ដែល​ឧស្សាហ៍មាន​រឿង​ឈ្លោះ​ជា​តារានេះ​ តារា​នោះមិនចេះ​ស្វាង។

ចង់​ដឹង​ថា​ រយៈពេល​ប៉ុន្មាន​នៃ​វត្តមាន​លើ​វិថី​សិល្បៈ​ Nicki ធ្លាប់​មាន​បញ្ហា​ជាមួយ​នឹង​តារា​ល្បីៗណា​ខ្លះ? ទស្សនាដូចខាងក្រោម៖

១. Miley Cyrus

ទំនាក់ទំនង​មិន​ល្អ​របស់​អ្នក​ទាំង​ ២មាន​តាំងពី​ឆ្នាំ ២០១៥​មក​ម្ល៉េះ ពេល​ឈរ​ឈ្មោះដណ្ដើម​ពាន​រង្វាន់​​ MTV Video of the Year ជាមួយគ្នា។ ដោយសារ​តំណែង​នេះ​ ធ្វើ​ឲ្យ​ពួកគេ​ឌឺដង​គ្នា ដោយប្រើពាក្យ​មិនល្អ​ទៅ​វិញ​ទៅមក។

២. Taylor Swift

រឿង​អាស្រូវ​របស់​ Taylor និង​ Nicki លេច​ចេញ​តាំង​ពី​ពេល​ឈរ​ឈ្មោះ​ដណ្ដើម​តំណែង​ MTV Video of the Year ឆ្នាំ ២០១៥​នោះដែរ។ ស្របពេល​វីដេអូបទ​ «Bad Blood» របស់ Taylor មាន​ឈ្មោះ​ដណ្ដើម​ពាន​វីដេអូល្អ​ដាច់គេ​ប្រចាំ​ឆ្នាំ Nicki បែរ​ជា​កើតទុក្ខ​មិនសុខចិត្តក៏ព្រោះតែបទ​ «Anaconda» នាង​មិន​មាន​មុខជា​បេក្ខភាព​ប្រកួត​ពេល​នោះ ព្រម​ទាំង​បាន​សរសេរបង្ហោះ​លើ Twitter ឌៀមដាម​ថា​ឲ្យ​ Taylor ទៅវិញ។

៣. Cardi B

ជម្លោះ​រវាង​ Nicki និង​ Cardi ពិត​ជា​ផ្ទុះ​ឡើង​ខ្លាំង​ហួសស្មាន រហូត​កើត​មាន​ការវាយតប់គ្នា​ក្នុង​កម្មវិធី​ Harper's Bazaar Icons កាល​ពី​ខែកញ្ញា ឆ្នាំ២០១៨ទៀត។ មុនរឿង​នេះ​កើតឡើង​ ពួកគេ​ក៏ធ្លាប់មាន​ជម្លោះ​ពាក្យ​សម្ដីនឹង​គ្នា និង​បាន​ធ្វើ​បទ​ចម្រៀង​ឌៀមដាម​គ្នា​ទៅវិញ​ទៅមក​ដែរ។

អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ​ ពេល​ចូលរួម​កម្មវិធី​ New York Fashion Week អ្នក​ទាំង​ ២​បាន​ដោះ​ស្បែកជើង​គប់គ្នា។ ចុង​ក្រោយCardi ត្រូវ​ដើរចេញពីកម្មវិធី​ទាំងពក​ក្បាល​ និង​គ្មាន​ស្បែកជើងពាក់។

៤. Mariah Carey

ពួកគេត្រូវ​បាន​ក្លាយ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ American Idol រដូវកាលទី១២ កាលពីឆ្នាំ ២០១៣។ វា​បាន​កើត​ឡើង​ពេល​បេក្ខភាព​ម្នាក់​ឈ្មោះ​ Summer Cunningham ឡើង​បញ្ចេញសមត្ថភាព​ ដោយ​ច្រៀង​បទ​ "Lean On Me" ធ្វើ​ឲ្យ​អ្នកស្ដាប់ចាប់ចិត្តខ្លាំង។ ប៉ុន្តែ​ពេល​បេក្ខនារី​ម្នាក់នោះ​ប្រាប់​ថា​នាង​ចង់ព្យាយាម​បទ​ចម្រៀង​បែប​ Country គណៈកម្មការទាំង​ ២ (លើកលែង​ Nikci) ស្រាប់​តែ​បញ្ចេញ​ការយល់ឃើញ​បែប​មិន​ពេញ​ចិត្ត។ ឃើញ​បែប​នេះ​ Nicki ក៏​បាន​និយាយ​ដោយ​បើក​ចំហរ​ ប្រាប់​ថា​ខ្លួន​មិន​យល់ពី​អ្វី​ដែល​គណៈកម្មការ​រួម​កម្មវិធី​ជាមួយ​នាង​ធ្វើ​សោះ។ ណាមួយ​អ្វី​ដែល​កើត​ឡើង​ចំពោះ​បេក្ខនារី​នេះ​ក៏​មិន​មែន​ជា​បញ្ហា​ធំ​ដែរ ម្យ៉ាង​អ្នកណា​ក៏​មាន​កំហុស​ដូចគ្នា។

៥. Tracy Chapman

Nicki ធ្លាប់​មាន​រឿង​ជាមួយ​នឹង​ Tracy ព្រោះ​បញ្ហា​ Copyright។ រឿង​នេះ​បាន​កើតឡើង​ ដោយ​ Tracy បាន​ចោទ​ថា​ Nicki រំលោភ​លើ​កម្មសិទ្ធិ​បទ​របស់​នាង​មាន​ចំណងជើងថា​ «Baby Can I Hold You»។ ក្នុង​ឆ្នាំ ២០១៧​ Nicki និង​ Nasir Bin Olu បាន​ថត​ចម្រៀង​១​បទ​មាន​ចំណងជើង​ថា​ «Sorry» ដែលបទ​នេះ​ត្រូវ​បាន​គេ​ចោទ​ថា​ទាញ​ប៉ារ៉ូល​ពី​បទ​របស់ Tracy។ ដើម​ហេតុ​នេះ​ហើយ​បាន​ជា​ធ្វើ​តារា​ចម្រៀង​ទាំង​ ២ឈាន​ទៅរក​ការ​ប្ដឹង​ផ្ដល់​ និង​បង្ក​ជា​បញ្ហា​ហូរហែ។

ក្រៅពីតារា​ស្រី​ ៥​នាក់​នេះ​ក៏នៅ​មាន​តារា​ផ្សេង​ទៀត​ដែររួមមាន៖ Demi Lovato, Farrah Abraham, Iggy Azalea, Remy Ma, Lil' Kim ជាដើម៕

Nicki Minaj, និង Demi Lovato
Nicki Minaj និង Farrah Abraham
Nicki Minaj និង Iggy Azalea
Remy Ma និង​ Nicki Minaj
Lil' Kim និង​ Nicki Minaj

ប្រភព៖ The Things