ពិសេស​! Futsal ​ថ្នាក់​ជាតិ​ឆ្នាំ​២០២០​នេះ ​មាន​ក្រុម​មក​ពី​តាម​ខេត្ត​ដល់​ទៅ​៣​ឯ​ណោះ​

  • 2020-10-24 05:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ការ​ប្រកួត​ពាន​រង្វាន់ Futsal ​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២០​នេះ ​ទទួល​បាន​ដៃ​គូ​សហការ​ថ្មី​ហើយ​គឺ​ក្រុមហ៊ុន Tiger ​ទទួល​បាន​សិទ្ធិ​ឧបត្ថម្ភ​ផ្ដាច់​មុខ​តែ​ម្ដង​ដល់​ឆ្នាំ​២០២២​ខាង​មុខ​។

​ក្រោយ​ពី​ទទួល​បាន​ដៃ​គូ​ថ្មី​នេះ​ហើយ ​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ​ក៏​មាន​ក្រុម​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ ជា​ពិសេស​មាន​ក្រុម​មក​ពី​បណ្ដា​ខេត្ត​៣​មក​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​ថែម​ទៀត​ផង។ ​សរុប​ក្រុម​ចូល​រួម​ទាំង​អស់​មាន​២៥​ក្រុម ​ហើយ​៣​ក្រុម​មក​ពី​ខេត្ត​មាន ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពត ​ក្រុម​ស៊ីសុផុន ​មក​ពី​បន្ទាយ​មាន​ជ័យ ​និង​ក្រុម​អាចារ្យ​លាក់​កំពង់​ធំ។ ​

​ការ​ប្រកួត​នឹង​ធ្វើ​តាម​រយៈ​ការ​លេង​វិល​ជុំ ​ហើយ​បែងចែក​២៥​ក្រុម​នេះ​​ជា​៥​ពូល ​លេង​សន្សំ​ពិន្ទុ ​យក​លេខ​១​ទាំង​៥​ពូល ​និង​យក​លេខ​២​ល្អ​បំផុត​៣​ក្រុម​ឡើង​ទៅ​លេង​វគ្គ​បន្ទាប់​ទៀត។ ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​លេង​នៅ​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​នេះ រហូត​ដល់​ថ្ងៃ​២៧​ខែ​ធ្នូ​ឆ្នាំ​២០២០។

​សម្រាប់​ប្រាក់​រង្វាន់​វិញ ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​នឹង​ទទួល​បាន​២០​លាន​រៀល ​លេខ​២​បាន​១០​លាន​រៀល ​និង​លេខ​៣ ​បាន​៦​លាន​រៀល ​លេខ​៤​បាន​៤​លាន​រៀល៕

អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម