វត្តមាន​របស់ យក់ ថិតរដ្ឋា លើកដំបូងត្រូវ​បាន ពេជ្រ សោភា ស្វាគមន៍​ដោយ​ពាក្យ​មិន​គួរ​ឲ្យ​ជឿ

  • 2020-10-26 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​នៅផលិតកម្ម​រស្មីហង្ស មាស អ្នកនាង ពេជ្រ សោភា និង​តារា​ចម្រៀង​ស្រី យក់ ឋិតរដ្ឋា ដែល​ជា​មិត​ធ្លាប់​រួម​អាជីព​តែបានបែក​គ្នា​យូរ​មក​ហើយ​នោះ បាន​ជួប​គ្នា​យ៉ាង​កម្រ​មួយ​នៅ​លើ​ឆាក​ប្រគំតន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍ ស៊ី ធី អិន កាល​ពី​ថ្ងៃ​ម្សិលមិញ។

តារា​ចម្រៀង​ស្រី​ទាំង​ពីរ​ដួង បាន​និយាយ​ទៅ​កាន់​គ្នា​ដោយ​ពាក្យពេចន៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន បើ​ទោះបី​ជា យក់ ថិតរដ្ឋា ហាក់​នៅ​សែនឆ្ងាយពី ពេជ្រ សោភា ព្រោះ​អ្នក​នាង យក់ ឋិត​រដ្ឋា បាន​បាត់​មុខ​ពី​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ទើប​បង្ហាញ​មុខ នាពេលនេះ រីឯ​​ ពេជ្រ សោភា នៅ​តែ​បន្ត​ភាព​ល្បីល្បាញ និង​សកម្ម​ក្នុង​អាជីព​ចម្រៀង​ដដែល។

ពេជ្រ សោភា និយាយ​ទៅ​កាន់ យក់ ថិត​រដ្ឋា ថា៖"ម្នាក់​ហ្នឹង​ហើយ​ជា Idol របស់​ខ្ញុំ​ សំឡេង​ពីរោះ​មិន​ប្រែ នៅ​តែ​ពីរោះ"។ រីឯ យក់ ថិត​រដ្ឋា តប​វិញ​ថា"មិត្តភាព​យូរ​អង្វែង​មិន​ប្រួល​ប្រែ គឺ​កើត​ចេញ​ពី​បេះដូង​ពិត​នោះ​អី​ចា"។

អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន យក់ ថិត​រដ្ឋា បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​លើ​ឆាក​ប្រគំតន្ត្រី​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៥ ខែ​តុលា បន្ទាប់​ពី​នាង​បាត់​មុខ​ជា​ច្រើន​ឆ្នាំ​ក្រោយ​រៀបការ​ជាមួយ​លោក ឃុំ ប៉ុណ្ណាដែត ដែល​ជា​អតីត​តារា​ចម្រៀង​ល្បី​ឈ្មោះ​ស្រករ​គ្នា​ដែរ​នោះ ហើយពួកគេ បង្កើត​បាន​កូន​ចៅ​ជា​ច្រើន​នាក់។ ទោះ​ជា​យ៉ាង​ណា យក់ ថិត​រដ្ឋា ថានាង​នឹង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើង​វិញ ហើយ​ចាប់ពី​ឆ្នាំ​២០២១ នាង​នឹង​ទទួល​ការងារ​សិល្បៈ​កាន់​តែ​ច្រើន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម