ងាយណាបានឃើញ! សង្វាក់ផលិតកម្មដ៏សម្បើមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឃើញហើយឡើងវ៉ាវ!(មានវីដេអូ)

  • 2020-11-07 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group បានដឹកនាំក្រុមការងារទៅទស្សនកិច្ចក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណងស្វែងយល់អំពីសង្វាក់ផលិតកម្មនៃរោងចក្រស្រាបៀរ កម្ពុជា និងបង្កើតទំនាក់ទំនងភាពជាដៃគូនាពេលខាងមុខ។

លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៤.៥ហិកតា នៅតាមបណ្តោយវិថីចំការដូង បច្ចុប្បន្នក្រុមហ៊ុនស្រាបៀរ កម្ពុជា បានវិឌ្ឍន៍រោងចក្រកាន់តែធំ និងទំនើបជាងមុន ដែលផលិតបានផលិតផលចម្រុះដូចជា ៖ ស្រាបៀរ កម្ពុជា ទឹកក្រូចអាយស៍ IZE ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ទឹកបរិសុទ្ធកម្ពុជា ។

ដើម្បីផលិតបានស្រាបៀរ និងភេសជ្ជៈដែលមានគុណភាពខ្ពស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបំពាក់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសអាល្លឺម៉ង់ ដែលអាចត្រួតពិនិត្យគុណភាពគ្រប់ដំណាក់កាលនៃការផលិត និងការវេចខ្ចប់ត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិ។

អំឡុងពេលទស្សនកិច្ច ក្រុមការងារ Sabay មានការកោតសរសើរចំពោះស្តង់ដារនៃការផលិតស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រាប់ចាប់ពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការច្រកផលិតផលសម្រេចទៅក្នុងកំប៉ុង ឬដប ថាបានគិតគូរពីអនាម័យខ្ពស់ ឆ្លងកាត់មន្ទីរពិសោធន៍ត្រឹមត្រូវ មុននឹងបញ្ចេញលក់នៅលើទីផ្សារ ដើម្បីធានាគុណភាព និងសុវត្ថិភាពជូនអតិថិជន។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្ពោធបើកឲ្យដំណើរការរោងចក្រនេះជាផ្លូវការដំបូងបង្អស់ គឺផលិតស្រាបៀរ កម្ពុជានៅឆ្នាំ ២០០៩។ ចង់ដឹងកាន់ច្បាស់ថា ពិតជាទំនើប ស្អាត ហើយធំសម្បើមដូចរៀបរាប់មែន ឬ អត់ ? តោះ! មើលវីដេអូទាំងអស់គ្នា៖

អត្ថបទថ្មី