កុម្ភៈ ​ធ្វើ​រឿង​បី​យ៉ាង​នេះ​ដូច​ Ronaldo ទើប​អាច​លេង​ល្អ​​ទាំង​វ័យ​​ជ្រេ​

  • 2020-11-16 02:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​ក្រុម​របស់​ណាហ្គាវើល គួច សុកុម្ភៈ បាន​ធ្វើ​រឿង​ទាំង​បី​យ៉ាង​នេះ​ ដូច​គ្នា​នឹង​​ការ​កំពូល​កីឡាករ​បាល់ទាត់ Ronaldo ​ដែល​មាន​វ័យ ៣៥ ឆ្នាំ​​។

​បើ​មើល​ទៅ​លើ​ទ្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ គេ​នៅតែ​ធ្វើ​បាន​ល្អ​ទោះ​វ័យ​ហាក់​ជ្រេ​បន្តិច​ហើយ​ក្ដី។ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍ ខ្សែ​ប្រយុទ្ធ​រូប​នេះ​​មិន​ផឹក​ស្រា មិន​ជក់​បារី និង​​ជា​កីឡាករ​ដែល​តែង​ទៅ​ដល់​ទីលាន​ហ្វឹកហាត់​មុន​គេ។

​យ៉ាង​ណា​បើ​និយាយ​ពី​​ គួច សុកុម្ភៈ គឺ​ដូច​គ្នា គេ​មិន​ចេះ​​ជក់​បារី មិន​​ផឹក​​ស្រា និង​តែង​ទៅ​ដល់​ទីលាន​ហ្វឹកហាត់​មុន​គេ។ ខ្សែ​បម្រើ​រូប​នេះ​បាន​​ជាប់​ជម្រើស​ជាតិ​ដំបូង​នៅ​ឆ្នាំ​២០០៦ ​ខណៈ​ដែល​​ចូល​លេង​បាល់​ដំបូង​នៅ​ឆ្នាំ​២០០២ ឲ្យ​ខេត្ត​កំពង់​ធំ ។ បច្ចុប្បន្ន​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​មាន​វ័យ ៣៣ ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​តែ​មាន​សមត្ថភាព​លេង​ល្អ​នៅ​លើ​ទីលាន​ជា​មួយ​ក្រុម​ ណាហ្គាវើល​ របស់​គេ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី