ការងារមួយនេះ អ្នកចូលចិត្តតាមដានព័ត៌មានបច្ចេកវិទ្យាអាចចាប់ចិត្ត

  • 2020-11-17 02:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ល្អ​កំពុង​តែ​ហុច​ឲ្យ​អ្នក​ដែល​និយម​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​គ្រប់​ប្រភេទ​មិន​ថា​ទាក់ទង​នឹង​ផលិតផល​ថ្មីៗ បច្ចេកវិទ្យា​ថ្មីៗ​ដែល​មាន​ប្រើ​ប្រាស់​នៅ​ជុំវិញ​ពិភពលោក ឬ​​ព័ត៌មាន​ប្រភេទ​អវកាស-វិទ្យាសាស្ត្រ​ជា​ដើម។ ​

ពេល​នេះ​ Sabay Digital Plus ដែល​ជា​ក្រុមហ៊ុន​កម្សាន្ត និង​ផ្សព្វផ្សាយ​ផ្នែក​ឌីជីថល​​ដ៏​ធំ​មួយ​នៅ​កម្ពុជា​កំពុង​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ផ្នែក​ Content Creator ​ដើម្បី​ផលិត​​មាតិកា​បច្ចេកវិទ្យា​​​​សម្រាប់​ចេញ​ផ្សាយ​លើ​វិបសាយ Sabay News។

​តួនាទី ៖

  • ​សរសេរ​អត្ថបទ​ព័ត៌មាន​ដោយ​មាន​ប្រភព​គ្រប់គ្រាន់ អាច​ឲ្យ​អ្នក​អាន​ទុក​ចិត្ត​បាន ​

  • ​ត្រូវ​​ចេះ​វិភាគ​លើ Trend ថ្មីៗ​នៅ​លើ​បណ្ដាញ​សង្គម​​

  • ​​អាច​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត ក្នុង​ករណី​ចាំ​បាច់​

លក្ខខណ្ឌជ្រើសរើស ៖

  • ​ចេះ​ភាសា​អង់គ្លេស (អាច​បក​ប្រែ​ពាក្យ​បាន) និង​ចេះ​ប្រើ​ប្រាស់​កុំព្យូទ័រ

  • ចូល​ចិត្ត​អាន​ព័ត៌មាន និង​អត្ថបទ​ចំណេះ​ដឹង​ទាក់ទង​បច្ចេកវិទ្យា​

  • ធ្លាប់​មាន​បទ​ពិសោធន៍​សរសេរ​អត្ថបទ​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា កាន់​តែ​ប្រសើរ​​​

​ប្រសិន​បើ​មាន​​​ចំណាប់​​អារម្មណ៍ ​​​សូម​ដាក់​ពាក្យ​មក​ឥឡូវ​នេះ ​​ដោយ​អាច​ផ្ញើ​ CV និង Cover Letter មក​កាន់​អ៊ីម៉ែល​ hr@sabay.com ។ ​គួរ​ដឹង​ថា​ Sabay ក៏​កំពុង​តែ​ធ្វើ​ការ​ជ្រើស​រើស​ការងារ​ជា​ច្រើន​មុខ​តំណែង​ទៀត​មាន​ដូច​ជា​ អ្នក​បង្កើត​មាតិកា​អំពី​ព័ត៌មាន​សង្គម, អ្នក​បង្កើត​មាតិកា​អំពី​សិល្បៈ​កម្សាន្ត និង​មុខ​តំណែង​ច្រើន​ទៀត ដែល​អ្នក​អាច​​ចូល​មើល​លម្អិត​តាម​រយៈ​វិបសាយ​ ​careers.sabay.com៕​​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី