តារានិករណ៍ ទាំង៣នេះ នឹងជួបស្នេហ៍ពិត នៅចុងឆ្នាំនេះ

  • 2020-11-23 02:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេងសើចនឹងជីវិតម៉េស តារានិករណ៍ រហូតទៅដល់១២ ហេតុអីបានជាមានតែ ៣ ដែលនឹងជួបស្នេហ៌ពិត ជាពិសេសនៅចុងឆ្នាំនេះទៀត។ តើតារានិករណ៌ទាំង៣នោះ មានលក្ខណៈពិសេស អ្វីដែលអាចឈរនៅដំណែង Top 3 ដែលនឹងជួបស្នេហ៌ពិតនៅចុងឆ្នាំនេះ។

១. Gemini

តារានិករណ៍ ដែលមានថ្ងៃកំណើត ចាប់ពីថ្ងៃទី ២១ ឧសភា ដល់ ថ្ងៃទី ២០ មិថុនា នេះ ជា Gemini ដែលមើលទៅ ដូចគ្មាននិស្ស័យនឹងរឿងស្នេហា តែបែរជា មានការផ្លាស់ប្តូរស្ទើរ ១៨០ដឺក្រេ ជាពិសេសគឺនៅចុងឆ្នាំនេះតែម្តង។ Gemin ចាប់ផ្តើម ចាប់ពីអារម្មណ៍ពីការផ្លាស់ផ្តូរ នៅក្នុងជីវិត រួមទាំងមនុស្សថ្មីៗ ដែលកំពុងដើរសំដៅ មកនៅជាផ្នែកមួយ ក្នុងជីវិតរបស់ពួកគេ ព្រោះវត្តមានរបស់មនុស្សទាំងអស់នោះ នឹងបង្កើតក្តីសុខផ្លូវចិត្តមួយដល់អ្នក ដែលមិនគួរអោយនឹកស្មាន។ អ្នកកំពុងទទួលការចាប់អារម្មណ៌ពីមនុស្សដែលមានភេទផ្ទុយគ្នា និងមនុស្សដែលនៅក្បែរខ្លួនអ្នកបំផុត។

២. Cancer

តារានិករណ៍ ដែលមានថ្ងៃកំណើត ចាប់ពីថ្ងៃទី ២១ មិថុនា ដល់ ថ្ងៃទី ២២ មិថុនា ជាតារានិករណ៍ដែលមិនចូលចិត្តបង្ហាញអារម្មណ៍របស់ខ្លួនជាសាធារណៈ បែរជា ព្រមបើកបេះដូងទទួលយកស្នេហា ដោយក្លាហាន គ្មានការភ័យខ្លាច។ Cancer ផ្លាស់ប្តូរចក្ខុវិស័យរបស់ខ្លួន ពីមនុស្សដែលមិនខ្វល់ មកជាមនុស្សដែលមានក្តីស្រលាញ់ដ៏សែនស្រស់ស្អាតទៅវិញ។ ចុងឆ្នាំនេះ កុំអោយរំលងណា ចាប់ឱកាស ផ្លាស់វាសនា ជីវិត Single របស់អ្នក។

៣. Leo

តារានិករណ៍ដែលមានថ្ងៃកំណើត ចាប់ពីថ្ងៃទី ២៣ កក្កដា ដល់ ថ្ងៃទី ២២ សីហា ជាតារានិករណ៍ ដែលចូលចិត្តដើរតាមក្តីស្រម៉ៃ បែរជាផ្លាស់ប្តូរខ្លួនឯង មកស្វែងរកស្នេហាពិត។ Leo ចាប់ផ្តើមមានអារម្មណ៍រវើរវាយ ក៏បែបគួរចាប់ផ្តើមមានស្នេហាហើយ ព្រោះនៅម្នាក់ក៏យូរហើយដែរ។ គូរព្រេងរបស់អ្នកលែងចរិតតិចហើយ ព្រោះបើតាមដឹង គេកំពុងសាកល្បងការអត់ធ្មត់របស់អ្នក ថាតើអ្នកជាមនុស្សមានការអត់ធ្មត់កម្រឹតណា។

យ៉ាងណាមិញ តារានិករណ៍ផ្សេងទៀត កុំអាលអស់សង្ឃឹមអី បើកឱកាសអោយខ្លួនឯង អោយបានច្រើន ព្រោះមិនទៀង ដាច់ឆ្នាំនឹង អាចរកឃើញស្នេហ៍ពិតក៏ថាបាន។ Sabay ជូនពរទាំងអស់គ្នា រកបានស្នេហ៍ពិត និងស្រលាញ់គ្នាបានយូរណា ៕

ប្រភព៖ Namastest.net   ប្រែសម្រួល៖​ Art

អត្ថបទថ្មី