លោក សួស យ៉ា​រ៉ា លាប់​ពី​កូ​វីដ​១៩ និង​កំពុង​សម្រាក​ពេទ្យ​ជាថ្មី

  • 2020-11-30 07:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​កែលំអ​ផ្លូវ​ទាំង ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​នៅ​ថ្ងៃទី ៣០ វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា តំណាងរាស្ត្រ ដែល​ធ្លាប់​កើត​ជំងឺ​កូ​វីដ​១៩ ក្នុង «​ព្រឹត្តិការណ៍​៣​វិច្ឆិកា​» ហើយ​ព្យាបាល​ជា​នោះ ឥឡូវ​ពេលនេះ​បាន​រើ​ឡើងវិញ​។

​សម្តេច​បាន​បន្ត​ថ្លែង​ទៀតថា “​ជំងឺ​នេះ (​កូ​វីដ​) មិន​ច្បាស់​ទេ សូម្បីតែ​តំណាងរាស្ត្រ​របស់​យើង​ម្នាក់​ដែល​ជាប់​ក្នុង «​ព្រឹត្តិការណ៍​៣​វិច្ឆិកា​» ដែល​ព្យាបាល​ជា​នៅ​មន្ទីរពេទ្យ ឥឡូវនេះ​បានចាប់ផ្តើម​រើ​ឡើងវិញ ត្រូវយក​គាត់​ទៅ​មន្ទីរពេទ្យ​ឡើងវិញ​”​។​

​សូមជម្រាបថា លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ បាន​ត្រូវធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​បន្ទាប់ ពី​លោក​បាន​ជួប​ចាប់ដៃ និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី ការបទេស​ហុង​គ្រី ដែលមាន​រោគ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​០៣ វិច្ឆិកា ២០២០​។

​ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ហើយ​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ទៅធ្វើ​តេស្ត​ស្វែងរក​កូ​វីដ​១៩ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឆ្លង​ចូល​សហគមន៍​។​

​បើ​យោងតាម​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យដឹងថា លោក សួស យ៉ា​រ៉ា បានចេញ​សញ្ញា​គ្រុនក្តៅ ហើយ​ផ​លទ្ធផល​តេស្ត​បង្ហាញថា ឯក​ឧ​ត្ត​រើ​ឡើងវិញ​នូវ​កូ​វីដ​១៩​។ ក្រុមគ្រូពេទ្យ នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជូន​ដល់​មក​សម្រាក​នៅ​មន្ទីរពេទ្យ​។​តែ​យ៉ាងណា លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា សុខភាព​ឯកឧត្តម​ល្អ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​ក្នុងអំឡុង​គាត់​សម្រាក​ក៌​មិន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដ៏​ទៃ​ដែរ​។​

​បើតាម​លោក សួ ស យ៉ា រ៉ា និយាយ​នៅក្នុង​គ្រុប​តេ​ឡេ​ក្រាម បានឱ្យដឹងថា ​«ខ្ញុំ​បាន​បន្ត​ព្យាបាល​ក្រោម​ការយកចិត្តទុកដាក់​ពី​គ្រូពេទ្យ និង​ជាការ​បន្ត​តាមដាន​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​អ្វី​ទេ​»​

ប្រភព៖ រស្មីកម្ពុជា   អត្ថបទ៖ សុផល

អត្ថបទថ្មី