មិនធម្មតា! កែវ សុខផេង មិនត្រឹម​លេងបាល់ទាត់ល្អទេ បាល់ទះក៏មិនណយដែរ

  • 2020-12-09 02:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ សុខផេង ជាខ្សែប្រយុទ្ធដ៏ល្អមុតស្រួចរបស់ក្លឹបបាល់ទាត់វិសាខា និងជម្រើសជាតិកម្ពុជា ​មានបទពិសោធន៍​​ជោគជាំ ​ក្នុងការប្រកួតនានាទាំងក្នុង និងក្រៅប្រទេស។ ទាំងនេះគឺជាអ្វីដែលប្រិយមិត្តធ្លាប់ដឹង ធ្លាប់ឃើញ ប៉ុន្តែអ្វីដែលអ្នកកម្រឃើញ ឬមិនធ្លាប់ឭនោះ គឺសុខផេងក៏ជាស្មាត់បាល់ទះល្អមួយរូប​។

លេងបាល់ទះគីឡូប្រហាក់ប្រហែលគ្នា អតីតសមាជិកក្លឹបបឹងកេត និងភ្នំពេញក្រោន ជាស្មាត់ស្ដាំដែលអាចលោតស្រាលហើយខ្ពស់ មានសមត្ថភាពវៃ​លើបាំង ​ម៉ាត់ខ្សែត្រង់ ត្រាវែវែង និងបាល់ត្រាវែខ្លី​បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ ​គេក៏អាចធ្វើរនាំង ​វាយ សឺវីសលោតស្ទើរប្រអប់ (សឺវីសដើរ)​ និងគប់សឺវីសបានល្អដូចគ្នា។

បើអ្នកចង់ដឹងថា ប្អូនប្រុសបង្កើតលោក កែវ សុខងន អ្នកចាត់ការទូទៅក្លឹបភ្នំពេញក្រោន មានសមត្ថភាពលេងបាល់ទះល្អកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី