ការប្រកួតសន្សំពិន្ទុ N.E.T 2020 Team Challenge​ ​បញ្ចប់​សប្ដាហ៍​ទី​១​ហើយ

  • 2020-12-14 08:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក AK2 វគ្គជម្រុះ Team Challenge​ សន្សំពិន្ទុ​ស្វែង​រក​ Clan ​ខ្លាំង 8 ​ទៅ​ប្រកួត N.E.T 2020 ​បាន​បញ្ចប់​សប្ដាហ៍​ទី​១​ហើយ ដោយ Clan CriminalX ​ឈរ​នៅ​លេខ​១​ក្នុង តារាងពិន្ទុ Team Challenge ។

ការ​ប្រកួត​ជម្រុះ NET 2020 ​នេះ​ដែរ នឹង​ធ្វើ​ឡើង​៤​សប្ដាហ៍ ​ចាប់​ពី​ថ្ងៃទី៧ ខែធ្នូ ​​​ដល់ថ្ងៃទី៣ ​ ខែមករា ​ឆ្នាំ២០២១ នេះ​តទៅ​ ។​ ការ​ប្រកួត​នេះ ​ពុំមានធ្វើការចុះឈ្មោះនោះទេ ​គឺធ្វើការប្រកួតដោយសេរី​ អាស្រ័យ​លើ​ការ​កំណត់​ការ​ប្រកួត​នៅលើ Point Team Challenge ។​ សំរាប់​ការប្រកួត ROAD TO MATIC 2021 នេះគឺ​មាន​រង្វាន់​សរុប​ចំនួន ២៧ ០០០​ដុល្លារ​។ សម្រាប់​ការប្រកួត​នេះ​ផងដែរដោយគិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយ​តម្រូវ​អោយ​មានការ​ប្រកួត​ធ្វើឡើង​ជាលក្ខណៈ​ Online ដើម្បី​បញ្ចៀស​ពី​ការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ។

សម្រាប់​ការ​ប្រកួត​វគ្គជម្រុះថ្នាក់ជាតិ ​N.E.T 2020 នេះ​នឹងកំណត់យកកំពូលពិន្ទុ ​Clan ​ទាំង ​១០​ ប្រចាំ​សប្តាហ៍ (អំឡុង​ពេល​ ៤សប្ដាហ៍ )។ Clan ទាំង ១០ នឹង​យក​តែ​៨​ក្រុម ប៉ុណ្ណោះ​ក្នុង​សប្ដាហ៍​ចុង​ក្រោយ​ ដើម្បីយក​ទៅប្រកួត​ជម្រុះ​ Offline LAN Tournament ហើយ​យកជើង​ខ្លាំង​ចំនួន ​២ក្រុម ដែល​តំណាង​អោយ​ព្រះ​រាជា​ណាចក្រកម្ពុជា ​ទៅ​ចូលរួម​ការ​ប្រកួត​ MATIC 2021 ជាមួយ​បណ្ដា​ប្រទេស​ចំនួន ​៣​ទៀត មាន​ដូចជា​ ថៃ ម៉ាឡេស៊ី ​និង​ចិន។

ការ​ដេញ​ពិន្ទុនៅក្នុង ​Team Challenge ដែលមាន ៤សប្ដាហ៍ ដោយបូកពិន្ទុក្នុង ១សប្តាហ៍ម្ដងៗ ហើយក្រុមការងារធ្វើការរក្សាពិន្ទុរបស់ Clan នីមួយៗ ទុកបូកចូលទាំង ៤ សប្តាហ៍។

  • សប្តាហ៍ទី ១ ចាប់ពីថ្ងៃទី ៧​ ដល់​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ ២០២០

  • សប្តាហ៍ទី ២ ចាប់ពីថ្ងៃទី​ ១៤ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០

  • សប្តាហ៍ទី ៣ ចាប់ពីថ្ងៃទី ២១ ដល់​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ ២០២០

  • សប្តាហ៍ទី ៤ ចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ ដល់​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ ២០២១

ដោយ​ឡែក​ឃើញ​ថា​១​សប្ដាហ៍​ទី​១ គឺ​ក្រុម Criminal ​កំពុង​ឈរ​នៅ​លេខ​១ មាន​២៥​ពិន្ទុ​ពេញ​តែ​ម្ដង។ ខណៈ​ដែល​ក្រុម​លេខ​២ King Over ​វិញ​មាន​១៨​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ​ក្រុម​លេខ​៣ The MurdereR ​មាន​១៥​ពិន្ទុ។

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី