លោកស្រី ប្រាក់ ម៉ានីឡា ជាប់ជាស្រ្តីឆ្នើមនៅលើពិភពលោក ក្នុងភាពជាអ្នកដឹកនាំគិលានុបដ្ឋាក និងឆ្មប

  • 2020-12-21 15:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី ប្រាក់ ម៉ានីឡា ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា ត្រូវបានជ្រើសតាំងជា ស្រ្តីឆ្នើមម្នាក់ក្នុងចំណោមស្រ្តីឆ្នើមជាអ្នកដឹកនាំគិលានុបដ្ឋាក និងឆ្មប ១០០នាក់ (100 OUTSTANDING WOMEN NURSE AND MIDWIFE LEADERS) នៅលើពិភពលោកក្នុងឆ្នាំ២០២០ ដែលជាឆ្នាំអន្តរជាតិ នៃគិលានុបដ្ឋាក និងឆ្មប។

ការជ្រើសតាំងនេះ ត្រូវបានធ្វើឡើងដោយ WOMEN IN GLOBAL HEALTH។ លោកស្រី ប្រាក់ ម៉ានីឡា កំពុងទទួលបានអាហារូបករណ៍ពីក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (INTERNATIONAL COUNCIL OF NURSES) នៅទីក្រុងហ្សឺណែវប្រទេសស្វីស ហើយកំពុងតែចូលរួមជាមួយវិទ្យាស្ថានភាពជាអ្នកដឹកនាំគិលានុបដ្ឋាកសកល (GLOBAL NURSING LEADERSHIP INSTITUTE) ក្នុងវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំគិលានុដ្ឋាកមួយ ដែលមានអ្នកចូលរួមមកពីប្រទេសជាច្រើនលើសលកលោក។

បច្ចុប្បន្ននេះ លោកស្រីកំពុងបម្រើការជាទីប្រឹក្សាជំនាញ នៃការទទួលស្គាល់គុណភាពសេវាសុខាភិបាលរបស់ទីភ្នាក់ងាគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការ FHI360។

លោកស្រីបានចូលរួម ជាមួយក្រសួងសុខាភិបាលអភិវឌ្ឍស្តង់ដារ នៃការអនុវត្តសម្រាប់គិលានុបដ្ឋាក (២០១៥) ក្រមសីលធម៌សម្រាប់គិលានុបដ្ឋាក (២០១៣) គោលការណែនាំស្តីពីរបៀបថែទាំ (២០១២) និងពិធីសារថែទាំរបស់គិលានុបដ្ឋាក និងឆ្មប (២០១២) ក្នុងប្រទេសកម្ពុជា។

ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០២០ លោកស្រីម៉ានីឡា បានបម្រើការនៅមន្ទីរពេទ្យកុមារអង្គរក្នុងគម្រោងសំខាន់ៗ និងទទួលខុសត្រូវក្នុងកម្មវិធីសង្រ្គោះទារកដែលជាគម្រោងសុខភាពសហគមន៍មួយអនុវត្តនៅខេត្តព្រះវិហារ៕

ប្រភព៖ សមាគមគិលានុបដ្ឋាកកម្ពុជា

អត្ថបទថ្មី