មានស្នាមជ្រីវជ្រួញត្រង់កគប្បីសាកល្បងវិធី ៥ យ៉ាងនេះ

  • 2020-12-23 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនមិនសូវមានការយកចិត្តទុកដាក់ចំពោះកន្លែងត្រង់កប៉ុន្មានទេ ដែលវាជាមូលហេតុធ្វើអោយមានភាពជ្រៀវជ្រួញមុនអាយុទៅទៀត។ វិធីងាយស្រួលទាំង៥នេះនឹងធ្វើអោយស្នាមជ្រៀវជ្រួញនោះបាត់លើឿនបំផុត។

១. ប្រើប្រាស់ទូរស័ព្ទនិងកុំព្យូទ័រអោយបានត្រឹមត្រូវ

ជាទូទៅអ្នកចូលចិត្តអោនមើលអេក្រង់ទូរស័ព្ទឬកុំព្យូទ័រណាស់ វាមិនត្រឹមតែប៉ះពាល់ដល់ភ្នែកតែប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយកអ្នកឆាប់មានភាពជ្រៀវជ្រួញ។ ដូច្នេះគួរយកចិត្តទុកដាក់ដាក់អេក្រង់អោយឆ្ងាយពីខ្លួន វាល្អបំផុតបើសិនជាអ្នកដាក់វាចំពីមុខហើយអង្គុយអោយត្រង់ខ្លួន។

២. កុំភ្លេចសម្អាតមុខរបស់អ្នកជាមួយនឹងករបស់អ្នកផងដែរ

នៅពេលដែលអ្នកលាងសម្អាតផ្ទៃមុខរបស់អ្នក អ្នកក៏ត្រូវធ្វើការសម្អាតផ្នែកត្រង់កផងដែរ បន្ទាប់មកអ្នកអាចលាបក្រេមផ្តល់សំណើមបាន។

៣. ធ្វើការជម្រុះចោលកោសិកាចាស់ៗត្រង់ក

អ្នកអាចធ្វើការជម្រុះចោលកោសិកាចាស់ៗត្រង់ផ្នែកក មួយដងក្នុងមួយសប្តាហ៍។ ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្នដោយសារតែស្បែកកងាយរងប្រតិកម្ម ដូច្នេះអ្នកត្រូវប្រើផលិតផលត្រឹមត្រូវនិងមិនមានផលប៉ះពាល់ដល់សុខភាពស្បែក។

មិត្តនារីមានបញ្ហាមុនខ្នងអាចសាកល្បងជាមួយ ៥ វិធីនេះបាន

៤. ប្រើប្រាស់ក្រេមរ៉េទីអូនីត (Retionid)

ប្រើក្រេមនេះដើម្បីកាត់បន្ថយស្នាមជ្រៀវជ្រួញ ដែលវាមានប្រសិទ្ធភាពជាងក្រេមដទៃ។ អ្នកអាចប្រើប្រាស់២ថ្ងៃម្តង ហើយកុំលាបច្រើនពេក ដោយសារវាធ្វើអោយស្បែកឆាប់ស្ងួត។

៥. ហាត់យូហ្កា

អ្នកអាចឆែកមើលលំហាត់ប្រាណយូហ្កាផ្នែកផ្ទៃមុខខ្លះ ហើយហាត់៣០នាទីក្នុងរយៈពេល៥ខែ អ្នកនឹងឃើញភាពផ្លាស់ប្តូរ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី