វីរុសកូវីដ-១៩​ បំលែងខ្លួនថ្មី ចូលដល់ប្រទេស​មួយ​នៅអាស៊ានហើយ!

  • 2020-12-24 03:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុសកូវីដ-១៩ បំលែងខ្លួនថ្មី បាន​ចូល​មក​ដល់​ប្រទេស​អាស៊ានហើយ គឺប្រទេស​សិង្ហបុរី។ ក្រសួង​សុខាភិបាល​សិង្ហ​បុរី​ បានបញ្ជាក់​អះអាងថា​​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ B117 ជា​ស្ត្រី​អាយុ ​១៧​ឆ្នាំ​ ដែល​សិក្សា​នៅ​អង់គ្លេស​ ចាប់តាំងពី​ខែសីហា​មក​។​ នាង​បាន​វិល​មក​សិង្ហ​បុរី​កាលពី​ថ្ងៃ​៦​ ខែធ្នូ ចាប់​ក្តៅខ្លួន​កាលពី​ថ្ងៃ​៧ ​ធ្នូ និង​ត្រូវ​បាន​បញ្ជាក់ថា​មាន​​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ថ្ងៃ ​៨ ​ធ្នូ​។​

​ក្រសួង​បាន​និយាយថា «​ឥឡូវ​អ្នកណា​ដែល​បាន​ទាក់ទង​នាង​ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក និង​ធ្វើតេស្តិ៍​អវិជ្ជមាន​នៅ​ចុង​រយៈពេល​ចត្តា​ឡី​ស័ក​។​ បច្ចុប្បន្ន​មិន​មាន​ភស្តុតាង​បង្ហាញថា វីរុស​ប្រភេទ B117 កំ​​ពុង​ឆ្លង​នៅក្នុង​សហគមន៍​សិង្ហ​បុរី​ទេ​»​។​

​កាលពី​ថ្ងៃ​ពុធ សិង្ហ​បុរី​ មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ​២១​ករណី នាំអោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​តាំងពី​មុន​មក​ចំនួន​ ៥៨ ៤៨២​នាក់​៕

ប្រភព៖ រស្មីកម្ពុជា  

អត្ថបទថ្មី