គាប់ជួនបំផុត! ថ្ងៃ២៩ ធ្នូ ឆ្នាំនេះ និងថ្ងៃ​២៩ ធ្នូ ឆ្នាំ១៩៩៨ សុទ្ធតែ​ជាថ្ងៃ​ជោគជ័យ​សម្រាប់​កម្ពុជា

  • 2020-12-29 02:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សុទ្ធ​ជា​ថ្ងៃជោគជ័យ ចារ​ជា​ប្រវត្តិសាស្រ្ដ​សម្រាប់​កម្ពុជា។

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ សម្ដេច​ហ៊ុន សែន បាន​ប្រកាស​ចាប់ផ្ដើម​ផលិតកម្ម​ប្រេង​ដំបូងបំផុត​របស់កម្ពុជា ចំណែក​ថ្ងៃទី២៩ ខែធ្នូ កាលពី២២ឆ្នាំមុន គឺជា​ថ្ងៃបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ។

រឿងដ៏គាប់ជួននេះ ត្រូវ​បាន​សម្ដេច ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​សារ​របស់​សម្ដេចថា "ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ"។

រឿងរ៉ាវលម្អិត​ពី​ដំណក់ប្រេងដំបូង​របស់​កម្ពុជា សូម​ចុចអានត្រង់នេះ៖ ពរជ័យសម្រាប់កម្ពុជា! ដំណក់ប្រេង​ដំបូងបំផុត​ បាន​ចាប់ផ្ដើមហើយ!

អត្ថបទពេញនិយម
អត្ថបទថ្មី