ផលិតករ​ដើម​ទុន​ល្មមៗ កុំ​សង្ឃឹម​ហៅ​កំពូល​តារា​ស្រី​ស្អាត​ទាំង​នេះ​ថត​បាន ព្រោះ​ថ្លៃ​ឈ្នួល​ខ្ពស់​ណាស់!

  • 2020-12-30 04:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​អាជីព​ជា​តារា​សម្ដែង ជា​អាជីព​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ស្រមៃ​ចង់​បាន​ ព្រោះ​ថា​​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​មាន​ភាព​ល្បី​ល្បាញ​នោះ​ទេ ថែម​ទាំង​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ថែម​ទៀត​ផង។

ជា​តារា​សម្ដែង​ម្នាក់ ដំបូង​អាច​នឹង​រក​ប្រាក់​ចំណូល​បាន​សម​រម្យ ប៉ុន្តែ​បើ​តារា​​រូប​នោះ​កាន់​តែ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​នោះ តម្លៃ​ខ្លួន​របស់​ពួក​គេ​ក៏​មិន​តិច​ដែរ។ ជាក់​ស្ដែង​ដូច​ជា​តារា​សម្ដែង​ស្រី​របស់​ប្រទេស​កូរ៉េ​ប៉ុន្មាន​ដួង​ខាង​ក្រោម​នេះ ពួក​គេ​អាច​ទទួល​កម្រៃ​ជា​ច្រើន​ ពីការ​ថត​រឿង​មួយ​ភាគ​ៗ បើ​ផលិតករ​មាន​ដើម​ទុន​ល្មម​ៗ​នោះ​ មិន​មាន​លទ្ធភាព​ហៅ​ពួក​គេ​ថត​ឡើយ។ ពួក​គេ​ទាំង​នោះ គឺ៖

១០. តារា​ចម្រៀង​ និង​សម្ដែង Bae Suzy ៖ ​​ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ១៦ ៧០០ ដុល្លារ។

៩. តារា​សម្ដែង Park Shin Hye ៖ ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ២១ ០០០ ដុល្លារ។

៨. តារា​សម្ដែង Park Bo Young៖ ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ២៥ ០០០​ ដុល្លារ។

៧. តារា​សម្ដែង Shin Min Ah៖ ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ២៥ ០០០​ ដុល្លារ។

៦. តារា​សម្ដែង Gong Hyo Jin៖ ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ៣៣ ៤០០ ដុល្លារ។

៥. តារា​សម្ដែង Kim Tae Hee៖ ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ៣៣ ៤០០ ដុល្លារ។

៤. តារា​សម្ដែង Song Hye Kyo៖ ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ៤១ ៨០០ ដុល្លារ។

៣. តារា​សម្ដែង Ha Ji Won៖ ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ៤១ ៨០០ ដុល្លារ។

២. តារា​សម្ដែង Lee Young Ae៖ ថត​ខ្សែ​ភាពយន្ត​​មួយ​ភាគ ក្នុង​តម្លៃ ៨៣ ៥០០ ដុល្លារ។

១. តារា​សម្ដែង Jun Ji Hyun៖ ថត​ខ្សែ​ភាពយន្ត​មួយ​ភាគ ក្នុង​តម្លៃ ៨៣ ៥០០ ដុល្លារ។

អត្ថបទ៖ ទារិកា