ឆ្នាំថ្មី! Sabay ត្រូវការអ្នកសរសេរអត្ថបទព័ត៌មានសង្គម

  • 2021-01-04 03:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងឆ្នាំសកលរួចហើយ! ប្រិយមិត្តមួយចំនួនកំពុងស្វែងរកការងារថ្មីធ្វើមែនទេ? មែនហើយ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ការងារជាអ្នកសរសេរអត្ថបទផ្នែកសង្គម Sabay Digital Plus ដែលជាក្រុមហ៊ុនកម្សាន្ត និងផ្សព្វផ្សាយផ្នែកឌីជីថលដ៏ធំនៅកម្ពុជា កំពុងប្រកាសជ្រើសរើសបុគ្គលិក ផ្នែក Content Creator ដើម្បីផលិតមាតិកាព័ត៌មានសង្គម សម្រាប់ចេញផ្សាយលើវិបសាយ Sabay News។

តួនាទី

  • សរសេរអត្ថបទព័ត៌មានដោយមានប្រភពគ្រប់គ្រាន់ អាចឲ្យអ្នកអានទុកចិត្តបាន

  • ត្រូវចេះវិភាគលើបរិបទថ្មីៗ នៅលើបណ្ដាញសង្គម

  • អាចធ្វើកិច្ចការផ្សេងទៀត ក្នុងករណីចាំបាច់

លក្ខខណ្ឌជ្រើសរើស

  • ចេះភាសាអង់គ្លេស (អាចបកប្រែពាក្យបាន) និងចេះប្រើប្រាស់កុំព្យូទ័រ

  • ចូលចិត្តអានព័ត៌មាន និងអត្ថបទចំណេះដឹងទាក់ទងសង្គម

  • ធ្លាប់មានបទពិសោធន៍សរសេរអត្ថបទព័ត៌មានទាក់ទងនឹងសង្គម កាន់តែប្រសើរ

  • ប្រសិនបើមានចំណាប់អារម្មណ៍ សូមដាក់ពាក្យមកឥឡូវនេះ ដោយអាចផ្ញើ CV និង Cover Letter មកកាន់អ៊ីម៉ែល hr@sabay.com ។

គួរដឹងថា Sabay ក៏កំពុងតែធ្វើការជ្រើសរើសការងារជាច្រើនមុខតំណែងទៀត ប្រិយមិត្តដែលចាប់អារម្មណ៍អាចចូលមើលលម្អិតតាមរយៈវិបសាយ careers.sabay.com

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី