ហេតុផលនេះហើយដែលបបូរមាត់នៅតែស្ងួត

  • 2021-01-08 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលរដូវរងារចូលមកម្តងៗ ឬក៏ពេលដែលអាកាសធាតុប្រែប្រួលជាញឹកញាប់ កុំថាឡើយតែបបូរមាត់របស់យើងសម្បីតែស្បែកពេញមួយតួខ្លួនក៏មានលក្ខណៈស្ងួតបែកស្រកាដែរ។ ប៉ុន្តែចំពោះបបូរមាត់មួយវាកើតឡើងសឹងតែគ្រប់រដូវកាល នេះមិនមែនគ្រាន់តែជាបញ្ហាដែលបណ្តាលមកពីធាតុអាកាសនោះទេ វាក៏អាចបណ្តាលមកពីបញ្ហាមួយចំនួនទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។

មូលហេតុចម្បងបីដែលធ្វើឲ្យបបូរមាត់របស់អ្នកកាន់តែស្ងួតនោះគឺ៖

  • ការទម្លាប់លិតបបូរមាត់ ពីព្រោះទឹកមាត់មានផ្ទុកជាតិអាស៊ីតម្យ៉ាងដែលធ្វើឲ្យបបូរមាត់កាន់តែស្ងួត
  • ការទទួលទានជាតិទឹកមិនគ្រប់គ្រាន់ ការប្រើផលិតផលខុស ឬបណ្តាលមកពីថ្នាំព្យាលជំងឺរបស់អ្នក
  • ការប្រើប្រភេទប្រេង ឬក្រែមបបូរមាត់ (Lips Balm) ជាប្រចាំ វាអាចជួយបានតែពីរបីនាទីប៉ុណ្ណោះ តែបើកាន់តែលាបវាកាន់តែធ្វើឲ្យបបូរមាត់កាន់តែស្ងួតលើសដើម

ពីព្រោះភាគច្រើននៃក្រែមបបូរមាត់ (Lips Balm) គឺមានផ្ទុកសារធាតុ ប្រេង អាកុល និងសារធាតុគីមីមួយចំនួយដើម្បីផលិតចេញជាពណ៌នឹងក្លិន។ អ្នកត្រូវមានការប្រុងប្រយ័ត្ន និងត្រូវពិនិត្យមើលឲ្យបានដិតដល់មុនពេលទិញប្រើ៕

រូបភាព៖ Pexels

អានបន្ត៖

ប្រភព៖ healthline   ប្រែ​សម្រួល៖ Chrel Den

អត្ថបទថ្មី