ចំណាយពេលឈប់សម្រាកចុងសប្តាហ៍ នៅកន្លែងនេះ ដឹងតែសប្បាយហ្មង!

  • 2021-01-11 03:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្ងាយបន្តិចមែន តែបានទៅដល់ គឺមិនខកបំណងនោះទេ កោះសាមសិប ខេត្តក្រចេះ! សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានចំងាយប្រមាណ៩៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ។

កោះសាមសិប មានវាងខ្សាច់សក្បុស នារដូវប្រាំង គ្របដណ្តប់ដោយព្រៃឈើ បៃតងខ្ចី ជាមួយព្រៃលិចទឹកទន្លេមេគង្គ និងសត្វស្លាប ដែលជិតផុតពូជជាច្រើនប្រភេទ។ អ្នកទេសចរ អាចបោះតង់ ស្ទូចត្រី ងូតទឹកលេង មើលថ្ងៃលិច ជជែកគ្នាលេងពេលរាត្រី ហើយមិនបាច់ដើរទៅណាឆ្ងាយ ក្រោកពីព្រលឹម បើកតង់មក មើលឃើញថ្ងៃរះហ្មង៕ ជឿអត់? ទៅសាក ដឹងហើយ!

ប្រភព៖ ក្រសួងទេសចរណ៍   អត្ថបទ៖​ Art

អត្ថបទថ្មី