អាហារទាំង​ ៨យ៉ាងដែលអ្នកមិនគួរបរិភោគមុនពេលធ្វើលំហាត់ប្រាណ

  • 2021-01-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការហាត់ប្រាណគឺពិតជាមានសារៈសំខាន់ អ្នកខ្លះគាត់ចង់បានរាងស្អាត អ្នកខ្លះចង់រក្សាទម្ងន់ និងអ្នកខ្លះទៀតចង់អោយសារពាង្គកាយរឹងមាំ។ យ៉ាងណាមិញ អាហារមួយចំនួនដែលអ្នកមិនគួរបរិភោគ ដែលវាមិនអាចអោយអ្នកទទួលបានប្រសិទ្ធភាពក្រោយពេលហាត់ប្រាណ ឬមានផលប៉ះពាល់ដល់សុខភាព។

១/ ភេសជ្ជៈ

ភេសជ្ជៈដែលមានជាតិហ្គាស ភាគច្រើនមានជាតិស្ករខ្ពស់។ ដោយសារការហាត់ប្រាណទាមទារថាមពលច្រើន ដូច្នេះវាធ្វើអោយកម្រិតជាតិស្ករនៅក្នុងសារពាង្គកាយធ្លាក់ចុះលឿន ហើយជាតិហ្គាសបង្កអោយក្រហល់ក្រហាយក្នុងក្រពះផងដែរ។

២/ បង្អែម

បង្អែមស្រដៀងនឹងភេសជ្ជៈដូចគ្នា ដោយសារវាសម្បូរដោយជាតិស្ករខ្ពស់ ប៉ុន្តែវាផ្តល់ថាមពលត្រឹមរយៈពេលខ្លី ដូច្នេះបើសិនជាអ្នកបរិភោគបង្អែម មុនពេលហាត់ប្រាណ ខ្លួនប្រាណនឹងអស់កម្លាំង ហើយកម្រិតជាតិស្ករនឹងធ្លាក់លឿន។

៣/ អាហារហឹរ

អាហារហឹរជួយបំបែកជាតិខ្លាញ់ដែលមានក្នុងសារពាង្គកាយ ប៉ុន្តែបើសិនជាអ្នកចង់ធ្វើលំហាត់ប្រាណក្រោយពេលបរិភោគ នោះជាតិហឹរនឹងធ្វើអោយជាតិអាស៊ីតកើនឡើងច្រើនក្នុងសារពាង្គកាយ វាងាយនឹងធ្វើអោយទ្រូងក្តៅក្រហាយ។

៤/ អាហារមានជាតិប្រៃពេក

ការហាត់ប្រាណគឺត្រូវបាត់បង់ជាតិទឹកច្រើន ចុះបើសិនជាអ្នកបរិភោគអាហារដែលមានជាតិប្រៃជ្រុលមុនពេលធ្វើលំហាត់ប្រាណ នោះវាងាយធ្វើអោយមានការបាត់បង់ជាតិទឹកកាន់តែច្រើនឡើង។

រឿងមិនគួរឲ្យជឿ៥យ៉ាង ប្រសិនបើអ្នកធ្វើលំហាត់ប្រាណលើកជើងពីររយៈ២០នាទី

៥/ ភេសជ្ជៈប៉ូវកម្លាំង

អ្នកខ្លះគាត់យល់ច្រឡំក្នុងការផឹកភេសជ្ជៈប៉ូវកម្លាំងគឺធ្វើអោយសារពាង្គកាយមានថាមពល។ ប៉ុន្តែវាផ្ទុកទៅដោយជាតិស្ករខ្ពស់ ដែលបង្កអោយមានជាតិហ្គាសក្នុងក្រពះ ទោះបីជាជាតិកាហ្វេអ៊ីនជួយបង្កើនថាមពលច្រើនយ៉ាងណាក៏ដោយ សារពាង្គកាយនៅតែអស់កម្លាំង។

៦/ ទឹកដោះគោប្រូតេអ៊ីន

ភេសជ្ជៈនេះល្អសម្រាប់អ្នកហាត់ប្រាណដែលចង់បានសាច់ដុំ តែវានៅតែសម្បូរជាតិស្ករដែលបានមកពីប្រូតេអ៊ីន។ បើសិនហាត់ប្រាណបន្ទាប់ពីញ៉ាំភេសជ្ជៈនេះ អ្នកងាយនឹងអស់កម្លាំង និងទន់ល្ហិតល្ហៃ។

៧/ អាហារបំពង

អ្នកដឹងថាអាហារបំពងសម្បូរទៅដោយជាតិខ្លាញ់ ដែលពិបាកក្នុងការរំលាយអាហារ។ ដូច្នេះបើសិនជាអ្នកបរិភោគអាហារបែបនេះមុនពេលហាត់ប្រាណ អ្នករឹតតែត្រូវការថាមពលកាន់តែច្រើនក្នុងការបំបែកអាហារហើយនិងថាមពលសម្រាប់ធ្វើលំហាត់ប្រាណ។ សារពាង្គកាយអាចនឹងមានអាការៈដូចជាឈឺចាប់ដងខ្លួន។

៨/ ផ្លែប័រ

ផ្លែប័រសម្បូរដោយជាតិប្រូតេអ៊ីន ជាតិខ្លាញ់ និងជាតិសរសៃ វាត្រូវការថាមពលជាច្រើនក្នុងការរំលាយអាហារ ចុះទម្រាំទាំងហាត់ប្រាណទៀត នោះសារពាង្គកាយនឹងបាត់បង់ថាមពលកាន់តែច្រើនឡើង៕

ផ្លែឈើ៥មុខផ្ទុកជាតិស្ករខ្ពស់ដែលមិត្តនារីភាគច្រើនមើលរំលងអំឡុងពេលសម្រករាង

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី