ចម្រៀង ៣បទ ដែល Vannda ចេញក្នុង​ថ្ងៃខួបកំណើត ៣ឆ្នាំចុងក្រោយ

  • 2021-01-25 03:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "SKULL (IF I DIE)" ជាបទចម្រៀងថ្មី​ដែលវណ្ណដា (Vannda) បាន​ចេញផ្សាយ​ក្នុង​ថ្ងៃកំណើត​របស់ខ្លួន ២២ មករា ឆ្នាំ២០២១។ នេះ​ជា​ឆ្នាំ​ទី៣ ហើយ ដែល​តារា​ចម្រៀង​វែប​ដ៏ល្បីរូបនេះ បានចេញផ្សាយ​បទចម្រៀងថ្មី ចំថ្ងៃខួបកំណើត​របស់ខ្លួន។

កាលពីថ្ងៃទី២២ មករា ២០១៩ វណ្ណដា បាន​ចេញបទ J+O ជា​កាដូ​ដល់អ្នកគាំទ្រ​ ចំណែក​ថ្ងៃទី២២ មករា ឆ្នាំ២០២០ តារា​ចម្រៀង​រែប​របស់​ផលិតកម្ម​បារមី​រូបនេះ បានចេញបទ BORN THIS WAY។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺ​ទាំង ៣ បទនោះ សុទ្ធ​តែទទួល​បាន​ការ​គាំទ្រ​ខ្លាំងបំផុត។ ជាក់ស្ដែង បទ SKULL (IF I DIE) ទើបចេញបាន ២ថ្ងៃ មានអ្នកទស្សនា​ដល់ខ្ទង់លានអ្នកបាត់ទៅហើយ ពោលគឺជាង ៧៧ម៉ឺន views លើ YouTube និងជាង ៤១ម៉ឺន views លើ Facebook។ ចំណែក​ឯបទ J+O មានអ្នកមើលជាង ៥លានដង និងបទ BORN THIS WAY មានអ្នកមើលដល់ទៅជាង ២២លានដង។

ទស្សនា​វីដេអូបទចម្រៀងទាំង ៣បទនោះ ដូចខាងក្រោម៖

បទ SKULL (IF I DIE) (២២ មករា ២០២១)

បទ BORN THIS WAY (២២ មករា ២០២០)

បទ J+O (២២ មករា ២០១៩)

(ដោយសារតែបទនេះ មានកំណត់អាយុ ដូច្នេះសូមចុចទស្សនាផ្ទាល់លើ YouTube តាម link នេះ៖ https://www.youtube.com/watch?v=Nj2CuLyCI40