សុខៗ​ Pepe ឈ្លោះ​គ្នា​ជា​មួយ​មិត្ត​រួម​ក្រុម​ លើ​ទីលាន​ប្រកួត

  • 2021-01-26 11:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការ​ពារ​ Porto កីឡាករ​ Pepe ត្រូវ​បាន​គេ​សង្កេត​ឃើញ​ឈ្លោះ​គ្នា​នឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន​គឺ​ខ្សែ​បម្រើ​ Mamadou Loum ក្រោយ​ពេល​​ប្រកួត​ឈ្នះ​នឹង​ក្លឹប​ Farense ក្នុង​លទ្ធផល​ ១-០កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០២១​ម្សិលមិញ​នេះ​។​

នៅ​ពេល​ចប់​ប្រកួត​ខាង​លើ​ Pepe​ បាន​ដើរ​ទៅ​កាន់​ Mamadou បម្រុង​នឹង​ទះ​ដៃ​អបអរ​ជា​មួយ​គ្នា​ តែ​ក៏​ត្រូវ​បាន​មិត្ត​រួម​រូប​នេះ​ បាន​រុញ​ច្រាន​​ចេញ​ និង​និយាយ​ពាក្យ​មិន​សមរម្យ​មួយ​ចំនួន​ដាក់​គេ​។

ភ្លាម​នោះ​ Pepe ក៏​បាន​តប​ដោយ​រុញ​ច្រាន​ និង​ប្រើ​ពាក្យ​មិនសម​គួរ​ដាក់​វិញ​ ជា​លទ្ធផល​ពួក​គេ​ទាំង​ពីរ​ក៏​បាន​ឈ្លោះ​គ្នា​ទៅ​វិញ​ទៅ​មក​ រហូត​ដល់​មិត្ត​រួម​ក្រុម​មក​ជួយ​ដោះ​ស្រាយ​ និង​បំបែក​គ្នា​ទៅ​វិញ​ជា​ធម្មតា​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

បិទ