ហេតុផលតែមួយគត់ធ្វើឱ្យ យ៉ាន់ ស្រីពេជ្រ រឹងមាំខ្លាំងទោះចែកផ្លូវជាមួយស្វាមី

  • 2021-01-27 07:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានសប្ដាហ៍មុននេះតារាសម្ដែង និងតារាម៉ូដែល យ៉ាន់ ស្រីពេជ្រ បានប្រកាសចែកផ្លូវជាមួយ ស្វាមីធ្លាប់រួមរស់ជាមួយគ្នាអស់រយៈ១១ ដោយសារតែស្វាមីលួច​មាន​អ្នក​ថ្មី។ បើទោះជាត្រូវបង្ខំ ចិតុ្តក្លាយជាស្ត្រីមេម៉ាយព្រោះតែជនទី៣ យ៉ាន់ ស្រីពេជ្រ នៅតែ ញញឹម រឹងមាំរក្សាជំហរបស់ខ្លួនបាន យ៉ាងម៉ឺងមាត់ក៏ព្រោះមានហេតុផល​មួយ។

ហេតុផល​មួយ​ចំនួន ដែល​ប្រិយមិត្ត​ជា​ច្រើន​មើល​ឃើញ​ថា ស្រី​ពេជ្រ រឹង​មាំ​នោះ ការលើកទឹកចិត្តពីអ្នកជុំវិញខ្លួនជាពិសេសហេតុផលសំខាន់​តែមួយគត់ ដែលអាចឱ្យតារាស្រីរូបនេះអាចជំនះគ្រប់ឧបសគ្គនោះ​ គឺកូនស្រីសំណព្វបេះដូង។

យ៉ាន់ ស្រីពេជ្រ បានបង្ហោះរូបភាពសប្បាយរីករាយច្រើនសន្លឹកជាមួយកូនស្រីបណ្ដូលចិត្តហើយថែមទាំង ពោលពាក្យផ្អែមល្ហែម និង​ក្ដីសុខ ដែលធ្វើឱ្យអ្នកនាងរឹងមាំមានថាមពលខ្លាំងក្នុងកា ជំនះរាល់ឧបសគ្គ។ នាង​ថ្លែ​ថា ” គាត់គឺជាកម្លាំងចិត្តដ៏ធំនៅក្នុងជីវិតរបស់ខ្ញុំ មានគាត់ម្នាក់នៅក្បែរ ខ្ញុំជឿជាក់ថាខ្ញុំ អាចធ្វើបាន Love you my sweet heart “។

ថ្វីត្បិតថា យ៉ាន់ ស្រីពេជ្រ បរាជ័យក្នុងជីវីតអាពាហ៍ពិពាហ៍ប៉ុន្តែ ស្រីពេជ្រ នៅតែអាចញញឹម មានទឹក មុខស្រស់ថ្លា ហើយបច្ចុប្បន្នអ្នកនាងកំពុងមមាញឹកបំពេញការងារថ្មីៗជាច្រើន ជាក់ស្ដែង​ការងារថ្មីថត ពាណ្ជជិកម្មឱ្យផលិតផលហើយក្នុងនោះកូនស្រីជាទីស្រលាញ់ ក៏ចូលរួមថតជាមួយផងដែរ៕

អត្ថបទ៖ Pav Sreypich