វិធីទាំង៦យ៉ាងនេះអាចអោយអ្នកបានដឹងថាអ្នកកំពុងតែប្រឈមមុខនឹងការជ្រុះសក់ច្រើន

  • 2021-02-28 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងមួយថ្ងៃយើងអាចជ្រុះសក់ប្រហែល៥០ទៅ១០០សរសៃ វាអាស្រ័យទៅនឹងភាពក្រាស់ និងប្រវែងនៃសក់។ប៉ុន្តែបើសិនជាយើងចាប់អារម្មណ៍នៅលើខ្នើយដែលយើងគេង ឬនៅក្នុងបន្ទប់ទឹក វាអាចបញ្ជាក់ពីសក់អាចមានបញ្ហាអ្វីឬក៏អត់។ ដូច្នេះបើសិនជាអ្នកចង់ដឹងពីសុខភាពសក់ក្បាលរបស់អ្នក អ្នកអាចពិនិត្យតាមវិធីទាំង៦នេះបាន។

១/ សាកយកដៃច្បូត

បើសិនជាអ្នកច្បូតសក់ហើយមានសក់តិចតួចមកតាមដៃ នោះមិនមានបញ្ហាអ្វីធំទេ។ ប៉ុន្តែបើសិនជាចំនួនសក់ច្រើនសរសៃ អាចបញ្ជាក់ថាសក់ក្បាលអ្នកមិនមានសុខភាពល្អនោះទេ។

២/ ពេលដែលអ្នកកក់សក់រួច

នៅពេលដែលអ្នកងូតទឹករួចរាល់ អ្នកសាកពិនិត្យមើលថាសក់របស់អ្នកជ្រុះកម្រិតណា។

៣/ សិតសក់

អ្នកអាចសាកសិតសក់ប្រហែល៦០វិនាទី ហើយបើសិនជាមានសក់ជ្រុះត្រឹមតែ១០សរសៃ នោះវាមិនអីទេ កុំអោយតែលើសពីនេះ។

៤/ ចងសក់

នៅពេលដែលអ្នកលើកសក់ចង នោះវាអាចអោយអ្នកដឹងបានថាសក់អ្នកស្តើងជាងមុនឬយ៉ាងណា។ ពេលខ្លះបើសក់ច្រើនអ្នកប្រាកដជារាងធ្ងន់ក្បាល ដល់ពេលសក់ជ្រុះទៅមានអារម្មណ៍ថាស្រាលក្បាល។

លំហាត់ប្រាណទំាង៥ក្បាច់សម្រាប់អ្នកចង់បានគូទស្អាត

៥/ ថ្ងាស

បើសិនជាអ្នកឃើញថានៅលើថ្ងាសអ្នកមិនមានសក់ដុះ ឬក៏ដុះតិចតួច ក៏មានបញ្ហាទាក់ទងនឹងការជ្រុះសក់នឹងដែរ។

៦/ មើលនៅលើខ្នើយពេលអ្នកក្រោកពីគេង

ពេលដែលអ្នកក្រោកពីគេង អ្នកអាចសាកមើលនៅលើខ្នើយថាមានសក់ជ្រុះឬក៏អត់ ហើយជ្រុះក្នុងកម្រិតណាដែរ។

តាមរបៀបទាំង៦នេះ អ្នកអាចដឹងពីអាការៈសុខភាពអ្នកបាន ដោយសារការជ្រុះសក់គឺជាសញ្ញាដែលអាចបង្ហាញថាសុខភាពអាចមានបញ្ហាត្រង់កន្លែងណាមួយ។

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី