ក្រោយល្បីពេញហ្វេសប៊ុក គ្រូដែលយកលុយសិស្ស ត្រូវក្រសួងចាត់វិធានការហើយ

  • 2021-02-03 10:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗកន្លងទៅនេះ មានការចែករំលែកយ៉ាងច្រើនពីអ្នកលេងហ្វេសប៊ុកអំពីគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក ដែលបង្ខំសិស្សអោយរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយទារលុយពីសិស្សម្នាក់៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ។ បន្ទាប់ពីមានការចែកចាយយ៉ាងច្រើន មន្ទីរអប់រំយុវជន និងកីឡា បានកោះប្រជុំជាមួយក្រុមប្រឹក្សាវិន័យ និងបានរកឃើញថាគាត់ពិតជាបានយកលុយសិស្សដូចដែលឳពុកម្តាយសិស្សបាននិយាយពិតមែន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់ Sabay ថា ជាទូទៅក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេស គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាជាសេនាធិការរបស់ក្រសួង។

ឯកឧត្តមក៏បានបន្ថែមទៀតថា ក្នុងករណីគ្រូបង្រៀនសាលាបឋមសិក្សាសន្ធរម៉ុក ក្រុមការងារមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានកំពុងសហការជាមួយគណគ្រប់គ្រងសាលា ដើម្បីពិនិត្យ និងដោះស្រាយលើបញ្ហាមួយនេះ ៕

អត្ថបទ៖​ Art