ត្រូវរឹងមាំឡើង កុំcrush គេយូរពេក! ជិតដល់ថ្ងៃ១៤ កុម្ភៈហើយ ល្មមដល់ពេលសារភាព

  • 2021-02-04 04:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Crush រាប់ឆ្នាំរវល់តែចាំគេមានសង្សារបាត់! និយាយពីអ្នកខ្លះ ស្រលាញ់តែអត់ព្រមសារភាពទេ ខ្លាចនេះ ខ្លាចនោះ សម័យនេះហើយឈប់ខ្លាចឈប់អីទៅ ព្រោះឥលូវអ្នកណាហ៊ាន អ្នកហ្នឹងបាន។ ចុះបើសារភាពហើយ គេអត់ព្រមស្រលាញ់វិញ គិតម៉េច? កុំភ័យៗ Sabay មានតិចនិកអាចជួយបានណា ៖

  • អ្នកត្រូវរៀនចេះប្រើភាសានិយាយ ៖ ទន់ភ្លន់ គួរឲ្យចង់ស្តាប់ ងាយៗស្រួលយល់ មិនប្រើពេលយូរពេក តែក៏កុំលឿនពេកដែរ។

  • ភាសាកែវភ្នែក ៖ ជារឿងសំខាន់មួយទៀត ព្រោះនៅពេលដែលអ្នកនិយាយអ្វីមួយ ភ្នែកក្រឡិបក្រឡាប់ គឺបង្ហាញពីភាពមិនស្មោះត្រង់ ហើយមួយទៀតមិនហ៊ានមើលចំភ្នែករបស់គេ បង្ហាញថាអ្នកជាមនុស្សមិនមានភាពជឿជាក់លើខ្លួនឯង។

  • ភាសាកាយវិការ ៖ នេះកាន់តែសំខាន់ ព្រោះធ្មឹងៗគ្មានជាតិ គឺលទ្ធផលស្មើនឹងសូន្យ

ចុងក្រោយ អ្នកត្រូវប្រមូលភាពក្លាហាន និងកម្លាំងពីក្នុងខ្លួនឲ្យអស់ និយាយអោយចំគោលដៅ ចាក់អោយចំចំនុចដែលអ្នកចង់បាន ៕

អត្ថបទ៖​ Art

អត្ថបទថ្មី