ភ្ញាក់ព្រើត! ម៉ាក សែនសូនីតា និង​ស្វាមី ទិញ​កាដូ​មាន​តម្លៃ​មិន​ក្រោម​១៧​ម៉ឺន​ដុល្លារ​ជូន​ប៉ា-ម៉ាក់ ល្ងាចមិញ

  • 2021-02-05 04:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ស្រី​រូប​ស្រស់​ ម៉ាក សែន​សូនីតា និង​ស្វាមី​ មាន​មុខរបរ​លក់​គ្រឿង​អង្កា​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រគល់​កាដូ​យ៉ាង​សម្បើម​មួយ​ដល់​ប៉ា-ម៉ាក់​ខាង​ស្វាមី​ល្ងាចមិញ។ នោះ​គឺ​ឡាន​Toyota មួយ​គ្រឿង​ម៉ាក​​ Granvia ដែល​គេ​ប៉ាន់​តម្លៃ​ថា​មិន​ក្រោម​១៧​ម៉ឺន​ដុល្លារ​ឡើយ។

អ្នកនាង ម៉ាក សែនសូនីតា បាន​បញ្ចេញ​ព័ត៌មាន​នេះ​តាម​បណ្ដាញ​សង្គម​IG ដោយ​និយាយ​ថា៖"ឆ្នាំ​ថ្មី ហេង ហេង កាដូ​ធំ​មួយ​ជូន​ប៉ា-ម៉ាក់ ហើយ​ប៉ា-ម៉ាក់ និយាយ​ថា​មាន​ឡាន​ហ្នឹង​ស្រួល​ដឹក​បូនីតូ​ដើរ​លេង"។

មា៉ក សែនសូនីតា ទើបបង្កើតបានកូនប្រុសដំបូងដ៏គួរស្រឡាញ់ម្នាក់ជាមួយបុរសអ្នកជំនួញខាងត្បូងម្នាក់ បន្ទាប់ពីរៀបការបានជាង១ឆ្នាំ។ ក្រោយពីរៀបការពួកគេ ហាក់សមប្រកបខ្លាំងណាស់ទាំងរឿងស្នេហាផ្អែមល្ហែម និងរកស៊ីកាក់កប រហូតមកដល់ថ្ងៃនេះស្រាប់តែលេចរូបភាពរូបនាង និងស្វាមី ទិញឡានថ្មីមួយគ្រឿងពីក្រុមហ៊ុន ហេង ហ៊ុយ អូតូខា ធ្វើជាកាដូជូនប៉ាម៉ាក់ល្ងាចមិញតែម្ដង។

នៅ​ក្នុង​វីដេអូ​ខ្លី​បង្ហាញ​ពី​សកម្មភាព​ទម្លាក់​ឡាន​ទើប​ទិញ​នោះ​ចុះ​ដល់​ផ្ទះ​ប៉ា​ម៉ាក់​ក្មេង​របស់​ម៉ាក សែនសូនីតា ល្ងាចមិញ បង្ហាញ​ថា ប៉ា​ម៉ាក់​ក្មេង​នាង​ត្រេកអរ​យ៉ាង​ខ្លាំង​ហើយ​ឡើង​ជិះ​ឡាន​នោះ​សាកមើល​ទៀត​ផង។ បន្ទាប់​ពី​បាន​ឡើង​ជិះ​ឡាន​សាក​រួច​ហើយ​អ្នក​មាន​គុណ​របស់​ពួកគេ បាន​កាន់​ខ្សែបូ រួច​ឈរ​ទន្ទឹម​គ្នា​ជូនពរ​ដល់​កូន​ៗ​ឲ្យ​មាន​សេចក្ដី​សុខ និង​រីកម្រើន​ក្នុង​ការ​រកស៊ី​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០២១ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ