ថ្ងៃ១៤ កុម្ភៈ បើបានធ្វើរឿង៦យ៉ាងនេះ ដឹងតែមានន័យបំផុត

  • 2021-02-09 05:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃមួយដែលយុវវ័យភាគច្រើនតែងគិតថា ជាថ្ងៃពិសេសរវាងគូរស្នេហ៍ ដែលផ្តល់នូវភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក។ ដោយសារការយល់ច្រឡំ ទើបកន្លងមក យុវវ័យធ្វើរឿងផ្តេសផ្តាស់ នាំឲ្យប្រាស់ចាក ពីប្រពៃណីខ្មែរ នាំឲ្យបាត់បង់តម្លៃជាតិខ្មែរ ។

ការជូនកាដូអ្នកណាម្នាក់ ត្រូវគិតដល់អត្ថន័យ នៃកាដូចំពោះអ្នកជូន និង អ្នកទទួលព្រោះកាដូនោះនឹងក្លាយជាអនុស្សាវរីយ៍រវាងអ្នក និងមនុស្សជាទីស្រលាញ់ ជារៀងរហូត ដូចពាក្យចាស់ពោលថា “ឃើញកាដូនឹកឃើញម្ចាស់” ។ ដូច្នេះមុននឹងសម្រេចថាជូនវត្ថុអ្វីមួយនោះ អ្នកគួរគិតថាតើកាដូបានឆ្លុះបញ្ជាំងពីក្តីស្រលាញ់ ការយកចិត្តទុកដាក់របស់អ្នកចំពោះគេកម្រិតណា ។ ខាងក្រោមនេះគឺជាកាដូដ៏មានអត្ថន័យមួយចំនួនដែលអ្នកគួរផ្តល់ជូនមនុស្សជាទីស្រលាញ់ មិនថា គូរសង្សា ប្តីប្រពន្ធ ឪពុកម្តាយ បងប្អូន រឺមិត្តភក្ក័នោះទេ ៖

១.បរិភោគអាហារពេលល្ងាចរ៉ូមែនទិច

អ្នកអាចរៀបចំនូវការចំអិនម្ហូបអាហារពេលល្ងាចនៅផ្ទះជាមួយតន្ត្រីរ៉ូមេនទិក និង ការរាំលេងជាមួយគ្នា ដែលជាពេលវេលាផ្ទាល់គ្មានអ្នកផ្សេងមករំខានឡើយ ។

២ ទិញជាសៀវភៅ ដែលគាត់ចូលចិត្ត រឺមានអត្ថប្រយោជន៍

នៅពេលដែលយើងទិញជាសៀវភៅជូនគាត់ ប្រៀបដូចជាធ្វើឲ្យគាត់កាន់តែមានចំនេះដឹងថ្មីៗបន្ថែមទៀត រៀនស្វែងយល់ពីមនុស្សនៅជុំវិញខ្លួនបានច្រើន ហើយជាពិសេសនោះមិនចេះខូច ហើយអាចទុកតកូនតចៅបានច្រើនឆ្នាំទៀតផង ។

៣ ជូនមនុស្សជាទីស្រលាញ់ ដើរលេងកម្សាន្ត កន្លែងដែលចូលចិត្ត

ការដើរលេងកម្សាន្តគឺជារឿងមួយ ដែលគ្រប់គ្នាប្រាថ្នាចង់ទៅ ជាពិសេសបានធ្វើឲ្យអារម្មណ៍របស់គាត់ស្រស់ស្រាយបាត់អស់ទុក្ខកង្វល់ វាជាការដូរដ៏មានតំលៃដែលមិនអាចបំភ្លេចបាន ។

៤ ជូនមនុស្សជាទីស្រលាញ់ទៅវត្ត ដើម្បីធ្វើបុណ្យកុសល្យរួមគ្នា

ការធ្វើបុណ្យគឺជារឿងមួយដែលប្រពៃបំផុត ហើយថ្ងៃ១៤ កុម្ភៈនេះ ក៏ប៉ះចំថ្ងៃឈប់សម្រាកដែរ គួរតែណាត់គ្នារៀបចំម្ហូប ផ្លែឈើ នំចំណី យកទៅវត្តប្រគេនព្រះសង្ឃ ។ ពេលខ្លះនៅវត្តពេលមិនមែនថ្ងៃបុណ្យក៏មិនសូវមានម្ហូបបបូរគ្រប់គ្រាន់ដែរ ដូចនេះបើយើងយកចង្ហាន់ទៅប្រគេន គឺជារឿងដែលល្អបំផុត ។

៥ ជូនអំណោយទៅដល់អ្នកក្រខ្សត់

អ្នកក្រខ្សត់ពិតជាពិបាកណាស់ គ្នារស់មួយថ្ងៃសម្រាប់មួយថ្ងៃ បើយើងបានជួយពួកគាត់ ពិតណាស់គាត់សប្បាយចិត្តហើយមិនភ្លេចគុណយើងនោះទេ នូវពេលដែលយើងធ្វើអំពើរល្អ ដោយការផ្តល់ឲ្យទៅនរណាម្នាក់ យើងប្រាកដជាសប្បាយចិត្តពេលមួយថ្ងៃ ហើយបុណ្យដែលយើងផ្តល់ឲ្យទៅគេនោះ មិនសាបសូន្យទេ ។

៦ ទៅលេងសាច់ញាតិ បងប្អូន

ពិតណាស់គ្រប់គ្នាតែងតែរវល់ ប៉ុន្ដែពេលខ្លះ បើមានពេលតិចតួចគួរតែចំណាយពេលទៅលេងពួកគាត់យ៉ាងហោច ណាស់ឲ្យបាន៣ដងដែរ ដើម្បីកុំឲ្យឆ្ងាយគ្នា កុំឲ្យដល់ពេលមានរវល់កម្មវិធី ទើបទៅលេង។ វាជាសេចក្តីសុខរបស់យើង កុំធ្វើរឿងឥតប្រយោជន៍ច្រើនពេក ។

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី