ដឹង​ទម្ងន់​ មឿន​ សុខហ៊ុច​ ឥលូវ​ចង់​ភ្ញាក់​ក្រោយ​សម្រាក​ប៉ុន្មាន​ខែ...​

  • 2021-02-10 03:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​របួស​ជើង​ និង​ត្រូវ​សម្រាក​ព្យាបាល​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០​ រហូត​មក​ដល់​ពេល​នេះ​កីឡាករ​ មឿន​ សុខហ៊ុច​ ឡើង​ទម្ងន់​ដល់​ ៦៨-៦៩​គីឡូក្រាម​ ខណៈ​ពី​មុន​រូប​គេ​ប្រកួត​ត្រឹម​៦៣,៥​ ប៉ុណ្ណោះ។​

សុខហ៊ុច ក្រោយ​ឈឺ​ជើង

បើ​តាម​ការ​ឡាយ​វីដេអូ​របស់​ សុខហ៊ុច​ ម្សិលមិញ​នេះ​ជា​មួយ​ អេលីត​ សាន់​ គឺ​រូប​គេ​បញ្ជាក់​ថា​ទម្ងន់​ឡើង​រហូត​ដល់​ ៦៨-៦៩​គីឡូក្រាម​ទៅ​ហើយ​ ដោយ​សារ​តែ​ពេល​កំពុង​ព្យាបាល​ត្រូវ​ញុំ​ថ្នាក់​ និង​មិន​បាន​ហាត់​ផង​ទើប​ឡើង​ខ្លាំង​បែប​នេះ។​

ខ្សែក្រវាត់​ប្រាក់​ MX​ របស់​ប្រទេស​ថៃ​រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​នឹង​វ៉ៃ​ប្រភេទ​ទម្ងន់​ ៦៣,៥​ ដដែល​នៅ​ពេល​ជា​សះស្បើយ​ ១០០%​ ហើយ​គ្រោង​វិល​ចូល​សង្វៀន​វិញ​នៅ​អំឡុង​ខែ​មេសា​ ចូល​ឆ្នាំ​ថ្មី​នេះ​រួច។​ ចំពោះ​ការ​ហ្វឹកហាត់​វិញ​ សុខហ៊ុច​ បាន​ចាប់​ផ្ដើម​បណ្ដើរ​ៗ​បាន​២សប្ដាហ៍​ហើយ​ ប៉ុន្តែ​មិន​ទាន់​បុក​ខ្លាំង​នោះ​ទេ​ ពោល​សន្សឹមៗសិន។​

សុខហ៊ុន ពេល​មិនទាន់ឈឺជើង

រំលឹក​ដែរ​ថា​ មឿន​ សុខហ៊ុន​ មាន​របួស​បាក់​ជើង​ឆ្វេង​អំឡុង​ខែ​កញ្ញា​ ២០២០​ នៅ​ពេល​ប្រកួត​ជា​មួយ​ ឡុង​ សំណាង។​ បច្ចុប្បន្ន​នេះ​រូប​គេ​បាន​ផ្លាស់​មក​នៅក្លឹបថ្មីជា​មួយ​លោក​ ស៊ន​ អេលីត​ ក្លឹប​នាយដ្ឋាន​អង្គរក្ស​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម