អានហើយរំភើបជំនួស! ១៤ សន្លឹក បង្កប់ពាក្យស្នេហាគ្រប់រូបភាព ពីអ្នកឧកញ៉ា គិត ម៉េង ទៅកាន់ភរិយា

  • 2021-02-14 03:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទិវានៃសេចក្ដីស្រឡាញ់អ្នកឧកញ៉ា គិត ម៉េង សេដ្ឋីលំដាប់វាល់លានដុល្លារដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងឧត្ដមភរិយាបណ្ដូលចិត្ត គឺលោកជំទាវ ម៉ៅ ចំណាន ។ ជារូបភាពកម្រនឹងបានឃើញ ជាមួយពាក្យពេចន៍ស្នេហាដ៏ផ្អែមល្ហែមពីឧត្ដមស្វាមីមួយរូប ទៅកាន់ភរិយា អានហើយពិតជារំភើបចិត្ត ហើយក៏ជាសារដ៏ល្អទៅកាន់ជីវិតគូ ឱ្យចេះថែរក្សាស្នេហារបស់ខ្លួនឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង ។ សូមទៅអានខ្លឹមសារពាក្យស្នេហា ភ្ជាប់នឹងរូបភាពដូចខាងក្រោមនេះ៖

ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែពិសេស ក៏ព្រោះតែយើងនៅជាមួយគ្នា
មិនថាជាពេលសប្បាយឬកើតទុក្ខ មនុស្សតែម្នាក់គត់ដែលបងចង់ ចែករំលែកពេលវេលាក្នុងជីវិត ជាមួយ គឺរូបអូន
មានរូបអូនម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់បង
គ្រប់ទីកន្លែងដែលបងទៅជាមួយ អូននឹងក្លាយជាទីឋានដ៏អស្ចារ្យ
ប្រៀបដូចជាទឹកកណ្តាលវាលខ្សាច់ដ៏ធំធេង អូនគឺជាមនុស្សដ៏សំខាន់បំផុតដែលធ្វើឲ្យជីវិតបងកាន់តែមានភាពស្រស់បំព្រង។
ជីវិតរបស់យើងទាំងពីរគឺជា ដំណើរផ្សងព្រេងដ៏រីករាយ ហើយក៏មិនមានឧបសគ្គណាដែលយើង មិនអាចពុះពារបានឡើយ។
បើទោះបីជាយើងត្រូវវិលត្រឡប់ទៅថ្ងៃបុណ្យនៃសេចក្តី ស្រឡាញ់ដំបូងបង្អស់នៅក្នុងអតីតកាលក៏ដោយក្ដី ក៏បងនៅតែជ្រើសយកអូនជានិច្ច។
ត្រឹមតែស្នាមញញឹមរបស់អូន ក៏អាចធ្វើឲ្យជីវិតបងពោរពេញ ដោយក្ដីសុខដែរ។
បងពិតជារីករាយដែលបានឆ្លង កាត់យុវភាពជាមួយអូន។
មិនថាសមុទ្រធំល្វឹងល្វើយប៉ុនណា ក៏បងមិនរុញរាហែលឆ្លងសមុទ្រ ទៅរកអូនឡើយ។
យើងហោះហើរគយគន់ផ្ទៃមេឃដ៏ស្រស់ស្អាតជាមួយគ្នា។
ជីវិតបងកាន់តែមានន័យនិង ស្រស់បំព្រងនៅពេលមានរូបអូន នៅក្បែរ។
ការរៀបការមិនមែនត្រឹមតែជាការដែលយើងអាចរួមរស់ជាមួយគ្នា ទេ ប៉ុន្តែក៏ជាការរស់នៅជាមួយ មនុស្សដែលយើងមិនអាចខ្វះបានផង ដែរ។
បងទន្ទឹងចង់អបអរថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ពេញមួយជីវិត ជាមួយអូន ។
នេះជាភ័ព្វសំណាងរបស់បងដែលបានបង្កើតគ្រួសារដ៏មានសុភមង្គលជាមួយអូន។
រីករាយថ្ងៃបុណ្យនៃសេចក្តី ស្រឡាញ់ មនុស្សដ៏សំខាន់របស់បង។ វត្តមានរបស់អូនគឺជាពរជ័យដ៏ ប្រសើរបំផុតក្នុងជីវិតបង ហើយបងពេញចិត្តគ្រប់ វិនាទីដែលយើងនៅជាមួយគ្នា។ក្ដីស្នេហ៍របស់បងនឹងមាន ចំពោះអូនជារៀងរហូត៕
អត្ថបទថ្មី