មនុស្ស ២ផ្សេងគ្នា តែទេវតាកំណត់ឲ្យ Liying និង Yang Mi មានចំណុចដូចគ្នាច្រើនគួរសម
- 2021-02-16 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស ២ផ្សេងគ្នា តែទេវតាកំណត់ឲ្យ Liying និង Yang Mi មានចំណុចដូចគ្នាច្រើនគួរសម
ចន្លោះមិនឃើញ
ឈ្មោះជាតារាជួរមុខដូចគ្នាលើវិថីសិល្បៈចិន ឯអ្នកគាំទ្រសម្រាប់ Yang Mi និង Zhao Liying ក៏មានមិនខ្វះដូចគ្នា ស្របពេលជាមួយគ្នានោះ បើគិតពីចំណូលដែលពួកគេរកបានវិញក៏ខ្ពស់ៗមិនចាញ់គ្នាដែរ។
ផ្លូវដើរទៅរកភាពជោគជ័យរបស់ Yang Mi និង Zhao Liying មិនខុសគ្នាប៉ុន្មានទេ ហើយអំឡុងពេលដែលពួកគេចាប់ផ្ដើមល្បីក៏មិនខុសគ្នាឆ្ងាយដែរ។ ក្រៅពីភាពដូចគ្នាទាំងនេះ តើតារាស្រីទាំង ២ នៅមានចំណុចដូចគ្នាអ្វីផ្សេងទៀត?
១. មានឪពុកជា មន្ត្រីប៉ូលីសដូចគ្នា
២. រៀបការហើយ និងមានកូន ១ដូចគ្នា ហើយគួរឲ្យស្ដាយ ពួកគេបានលែងលះទៅហើយ
៣. អ្នកទាំង ២សុទ្ធតែជាអ្នកចូលចិត្តលេងហ្គេមអនឡាញដូចគ្នា បើមានពេលទំនេរ
៤. បើនិយាយពីពណ៌វិញ ពណ៌ដែល Yang Mi និង Liying ស្រឡាញ់ងប់ គឺពណ៌ផ្កាឈូក
៥. សត្វដែលពួកគេស្រឡាញ់អាណិតខ្លាំងគឺ សត្វឆ្មា
៦. ទាំង Liying និង Yang Mi សុទ្ធតែជាតារាស្រីលំដាប់ A ដែលមានសមត្ថភាពរកចំណូលបានច្រើន និងមានតម្លៃខ្លួនខ្ពស់ជាងគេជាងប្រចាំប្រទេសចិន។ ពួកគេចាប់ផ្ដើមល្បីនៅរយៈពេលដូចគ្នា ជាពិសេសក្នុងឆ្នាំ ២០១១។ ជាពេលដែល Yang Mi ល្បីខ្លាំងក្នុងរឿង «Palace» ស្របពេល Liyingចាប់ផ្ដើមងើបខ្លាំងក្នុងរឿង «New My Fair Princess»។ ម្យ៉ាងវិញទៀត Fan កត់សម្គាល់ឃើញថា អ្នកទាំង ២ត្រូវប៉ាន់ខ្លាំងពេលសម្ដែងរឿងយុទ្ធសិល្ប៍បុរាណ។
៧. ស្ទីលក្នុងការស្លៀកពាក់៖ ពួកគេមានរាងតូចច្រឡឹងដូចគ្នា ដូច្នេះការរើសយកសម្លៀកបំពាក់ក៏ស្រដៀងគ្នាដែរ។ អ្វីដែលពួកគេរើសស្លៀកជាញឹកញាប់គឺ ម៉ូដសាមញ្ញៗ តែថ្លៃថ្នូរ និងមិនឆើតឆាយខ្លាំងពេកទេ។
៨. ចំណុចដូចគ្នាមួយទៀតនោះគឺទឹកមុខពេលថតរូប។ ត្បិតគ្រប់តារា ឬម៉ូដែលមួយចំនួនសុទ្ធតែរៀបទឹកមុខពេលថតដូចគ្នា ប៉ុន្តែសម្រាប់ Yang Mi និង Liying សម្បូរអ្នកចាប់អារម្មណ៍ និងកត់សម្គាល់ខ្លាំងថា ស្ទីល និងការរៀបចំសម្រួលទឹកមុខពេលថតរបស់ពួកគេគឺ តែមួយ៕