អត្ថ្ថប្រយោជន៍ដ៏ច្រើនពីការយំសោកចេញមកក្រៅ

  • 2021-02-16 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេតែងតែនិយាយថាមនុស្សដែលយកការយំមកដាក់មុខគឺជាមនុស្សទន់ខ្សោយ ទន់ជ្រាយ ប៉ុន្តែអ្នកដែលបាននិយាយនោះក៏ធ្លាប់យំខ្លួនឯងដែរ។ ការកើតទុក្ខ ការយំសោកគឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោកដែលមានហេតុផលរាប់មិនអស់។

តើចាំទេថាការយំចុងក្រោយរបស់អ្នកគឺនៅពេលណាដែរ? ហើយអ្នកយំដោយសាររឿងអ្វី? បន្ទាប់ពីអ្នកបានបញ្ចេញទឹកភ្នែកជោកមុខមាត់ ជោកខ្នើយហើយ តើអ្នកមានអារម្មណ៍បែបណា? ច្បាស់ណាស់ថាអារម្មណ៍របស់អ្នកនឹងមានការផ្លាស់ប្តូរ។

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាការយំសោកចេញមកក្រៅអាចជួយកាត់បន្ថយភាពតានតឹង និងស្ត្រេសនៅក្នុងចិត្តបាន៖

  • វាជួយគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យមានតុល្យភាពបានល្អ អ្នកនឹងដឹងថាពេលណាគួរយំ ពេលណាមិនគួរ
  • ធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់ចុះបន្ទាប់ពីយំ ខណៈពេលអ្នកខ្លះទៀតទៅផឹកកាត់សាញ ឬធ្វើអ្វីៗមិនល្អចំពោះខ្លួនឯង
  • ធ្វើឲ្យអ្នកដឹងពីអារម្មណ៍នឹងការឈឺចាប់របស់អ្នកដទៃ និងដឹងពីរបៀបជួយអ្នកដទៃពេលគេកំពុងសោកសៅ
  • ធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការកាត់ចិត្តនឹងបន្តឆ្ពោះទៅមុខបានយ៉ាងលឿន
  • ធ្វើឲ្យអារម្មណ៍អ្នកបានធូរស្រាលដូចជាបានព្យាបាល ហើយនឹងការពារពីភាពស្ត្រេសចូលមកក្នុងខ្លូនអ្នក
  • ធ្វើឲ្យប្រព័ន្ធសរសៃឈាមរបស់អ្នករត់បានល្អ និងជួយឲ្យអ្នកគេងបានលក់ស្រួល
  • អ្វីដែលសំខាន់នោះវាជួយកាត់បន្ថយការឈឺចាប់ដែលអ្នកបានទទួលរង

កុំខ្មាសអៀន យំទៅ ពេលណាដែលអ្នកមានទុក្ខសោក ឬបញ្ហាណាដែលធ្វើឲ្យអ្នកចង់យំ។ កុំបង្ខំចិត្តលាក់វាទុកឲ្យសោះវាមិនមានផាសុខភាពសម្រាប់ផ្លូវចិត្ត ផ្លូវកាយឡើយ យំចេញមកអ្នកនឹងបានប្រសើរឡើង៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទថ្មី