យាន​ស្រាវជ្រាវរបស់​ណា​សា​កំពុង​ស្វែងរក​មើល​ដាន​ជីវិត​នៅ​លើ​ភព​ព្រះ​អង្គារ​

  • 2021-02-19 03:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើដំណើរ​៧​ខែ​ក្នុង​ទី​អវកាស បេសកកម្ម​មួយ​ដែល​រៀបចំឡើង​រាប់​ទសវត្សរ៍​និង​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​គឺ​ដើម្បី​តែ​ឆ្លើយ​សំណួរ ៖​តើ​ធ្លាប់​មាន​ជីវិត​រស់នៅ​លើ​ភព​​ព្រះ​អង្គារ​ឬ​អត់​?

​យាន​ស្រាវជ្រាវ Perseverance របស់​អង្គការ​ណា​សា​កំពុង​ត្រៀម​ចុះចត​នៅ​លើ​ភព​ក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ស្វែងរក​សញ្ញា​នៃ​អតិសុខុម​ប្រាណ ដែល​អាច​កើតមាន​នៅ​ទីនោះ​រាប់ពាន់​លាន​ឆ្នាំមុន នៅពេល​ដែល​អាកាសធាតុ​នៅ​ទីនោះ​មាន​លក្ខណៈ​ក្តៅ​និង​សើ​ម​ជាង​ពេល​បច្ចុប្បន្ន​។​

​ក្នុងអំឡុងពេល​ច្រើន​ឆ្នាំ​ទៅ​មុខ វា​នឹង​ព្យាយាម​ប្រមូល​សំណាក​ថ្ម​និង​ដី​ដាក់​នៅក្នុង​បំពង់​បិទ​ជិត​ចំនួន ៣០ ហើយ​នៅ​ទីបំផុត​នឹង​បញ្ជូន​ត្រឡប់​មក​ផែនដី​វិញ​នៅពេល​ណា​មួយ​ក្នុង​ឆ្នាំ ២០៣០ សម្រាប់​ការវិភាគ​នៅ​មន្ទីរពិសោធន៍​។​

​លោក ថូ​ម៉ាស ហ្សួ​ប៊ូ​ឈិន អ្នកចាត់ការ​រង​របស់​អង្គការ​ណា​សា បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​ជា​ការពិត ខ្លួន​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ក្នុង​ការឆ្លើយ​សំណួរ​មួយ​ក្នុងចំណោម​សំណួរ​ជា​ច្រើន ដែល​បាន​នៅ​ជាមួយ​យើង​អស់​ជាច្រើន​សតវត្សរ៍ គឺ តើ​យើង​នៅ​តែ​ឯង​ក្នុង​ចក្រ​វាល​?”​។​

​យាន​ស្រាវជ្រាវ Perseverance គឺជា​យាន​ធំ​បំផុត​និង​ទំនើប​បំផុត​មិន​ធ្លាប់​ត្រូវបាន​បញ្ជូន​ទៅ​ភព​ព្រះ​អង្គារ​ពីមុនមក​។​

​មាន​ទំហំ​សឹង​ប៉ុន​រថយន្ត​ប្រភេទ SUV យាន​នេះ​មាន​ទម្ងន់​មួយ​តោន​បំពាក់​ដោយ​ដៃ​យន្ត​ប្រវែង ២ ម៉ែត្រ មាន​កាមេរ៉ា​ចំនួន ១៩ គ្រាប់ មាន​ម៉ៃក្រូ​ហ្វូន​ចំនួន ២ និង ឈុត​ឧបករណ៍​កាត់​ថ្ម ដើម្បី​ជួយ​ដល់​គោលដៅ​វិទ្យាសាស្ត្រ​របស់​យាន​៕

ប្រភព ៖ rasmeinews.com

អត្ថបទថ្មី