សាច់ដុំកង់ៗសង្ហាបែបនេះស្មានតែតួហុងកុងមកពីណា ការពិតតារាស្រុកខ្មែរយើងសោះ

  • 2021-02-25 04:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះនៅក្នុងបណ្ដាញសង្គមមានការស៊ែចែករំលែករូបភាពបុរសម្នាក់ជាច្រើនសន្លឹក ហើយមហាជនថែមទាំងលើកសរសើពេញៗមាត់ថាបុរសម្នាក់នេះពិតជាស្រស់សង្ហាខ្លាំង ជាមួយមាឌឌាំងសាច់ដុំកង់ៗ ហើយមានអ្នកខ្លះស្មានថាជាតារាហូលីវីត តារាហុងកុងមកពីណា ប៉ុន្តែតាមពិតបុរសសង្ហាបញ្ចាញសាច់ដុំធំនេះជាតារាខ្មែរសោះ។

បណ្ដុំរូបភាពដែលមហាជនស្មានតែជាតារាមកពីណានោះ ការពិតជាតារាសម្ដែងលោក សន ពិសិដ្ឋ សោះ។ លោកជាតារាសម្ដែងប្រុសឆ្នើមមួយរូបដែលថែរក្សាសុខភាពបានល្អ ស្រលាញ់ការហាត់ប្រាណ ជាពិសេសសរក្សាភាពសង្ហា មិនឱ្យបាត់បង់ជាមួយនឹងរាងខ្ពស់ស្រឡះ សាច់ដុំកង់ៗរបស់លោក ដែលធ្វើឱ្យមហាជនឃើញបាក់ចិត្តលើរាងរបស់លោកតែម្ដង។

ក្រៅពីអំណោយផលមានរូបរាងសង្ហាជាទីចាប់អារម្មណ៍របស់មហាជន តារាប្រុសថ្ពាល់ខួចរូបនេះ ក៏ជាសិល្បករមួយរូបដែលមានសមត្ថភាព ក្នុងការសមម្ដែងបានយ៉ាងល្អផងដែរ។ ហើយបច្ចុប្បន្ន សន ពិសិដ្ឋ កំពុងតែមានសន្ទុះក្ដោមក្ដាប់ការងារសិល្បៈណែនដៃក្នុងឧស្សាហកម្មខ្សែភាពយន្តខ្មែរជាច្រើនផងដែរ។

តោះ! មើលរូបភាពជាច្រើនសន្លឹកពីតារាសម្ដែង សន ពិសិដ្ឋ ខាងក្រោម៖

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម
អត្ថបទថ្មី