ជីវិត​គឺ​មាន​គ្រប់​រសជាតិ ពុទ្ធិផាក បញ្ចេញ​រឿង មាន​អ្នក​មើលងាយ ដល់ថ្នាក់​ស្ដោះទឹកមាត់ដាក់​!

  • 2021-02-26 06:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រករក្រោយមកពីខេត្តបាត់ដំបង ពុទ្ធិផាក ហាក់កំពុងតែទាញប្រជាប្រិយយ៉ាងខ្លាំងពីមហាជន ជាពិសេសមិត្តយុវវ័យតែម្ដងតាមរយៈស្នាដៃបទចម្រៀងពិរោះៗច្រើនបទ។

បច្ចុប្បន្នតារាចម្រៀងអ្នកបាត់ដំបង់រូបនេះ រីកមុខរីកមាត់ និងជោគជ័យលើវិស័យចម្រៀងមួយ កម្រិតដែលធ្វើឱ្យមហាជនទទួលស្គាល់ស្នាដៃរបស់លោក ថែមទាំងមានការគាំទ្រយ៉ាងខ្លាំងទៀតផង។ ក្រៅពីអាជីពច្រៀងសព្ធថ្ងៃ ពុទ្ធិផាក ក៏ជាCameramen ផលិតស្ពត និងជាអ្នកថត MV ផងដែរ។

យ៉ាងណាមិញទម្រាំតែជោគជ័យលើវិថីសិល្បៈដូចសព្វថ្ងៃនេះ ពុទ្ធិផាក ប្រាប់ថាខ្លួនគេផ្ទាល់មិនធ្លាប់ នឹកស្មានថាមានថ្ងៃនេះទេ។ ព្រោះតែអតីតកាលមុនឈានជើងចូលសិល្បៈ ពុទ្ធិផាក ត្រឹមជាកូនអ្នកខេត្ត មានជីវភាពក្សត់ខ្សោយបានព្រឹកខ្វះល្ងាច ហើយកម្លោះរូបនេះបានតបង់បោះចោល ការសឹក្សាមកធ្វើការនៅភ្នំពេញដើម្បីសម្រួលជីវភាពគ្រួសារ។

ពុទ្ធិផាក លំអិតប្រាប់ Sbaby ពីពេលវេលាដ៏លំបាករបស់ខ្លួនលើទឹកដីភ្នំពេញថា”ភាពមានបានថ្ងៃនេះវាមិនមែនជារឿងងាយស្រួលទេសម្រាប់កូនអ្នកក្រដូចរូបខ្ញុំ ដំបូងខ្ញុំត្រឹមជាអ្នករៀបភ្លើង លើកកាមេរ៉ាធ្វើការមិនកំណត់ម៉ោងដាច់យប់រាល់ថ្ងៃមួយខែបានប្រាក់៣៥០០០រៀល។ ហើយរឿងមួយដែលខ្ញុំឈឺ ចាប់បំភ្លេចមិនបានកាលនោះមានអ្នកធ្វើការជាមួយគេជេប្រមាថមើលងាយដោយសារខ្ញុំក្រខោមិនខោអាវមិនអាវ គេមិនរាប់រកអ្នកក្រដល់ថ្នាក់គេឃើញមុខខ្ញុំស្ដោះទឹកមាត់ដាក់ ខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់ពេលកាលនោះ។

បន្ទាប់ពីត្រូវគេមងាយមិនឱ្យតម្លៃបែបនេះ ពុទ្ធិផាក មិនអស់សង្ឃឹមខំព្រឹងបន្តរហូត គេអាចបញ្ចេញសមត្ថភាពពិត ហើយថែមទាំងមានផលិតកម្មចាប់អារម្មណ៍ហៅ ពុទ្ធិផាកឱ្យចូលច្រៀងទៀតផង។ រហូតមកដល់សព្វថ្ងៃ ពុទ្ធិផាក ថាខ្លួនជោគជ័យបានច្រើនព្រោះគេមានលទ្ធ ភាពរកលុយបានគ្រាន់បើក្នុងមួយខែៗ សម្រាប់ផ្គត់ផ្គងគ្រួសារមិនខ្វះខាត់ និងការរស់នៅខ្លួនឯងបានប្រសើរជាងមុន ហើយបច្ចុប្បន្នរូបលោកមានមហាជនទទួលស្គាល់ច្រើន និងមានឱកាសបញ្ចេញសមត្ថភាពលើស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតផង៕

អត្ថបទ៖ Pav Sreypich