ផ្ទុះការសរសើរពូរើសអេតចាយម្នាក់ នៅបែកចាន លះបង់ប្រាក់ផ្ទាល់ខ្លួនធ្វើផ្លូវជិត ២០០ម៉ែត្រក្នុងភូមិ

  • 2021-03-03 11:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងគួរឱ្យកោតសរសើរ និងគួរឱ្យគោរពក្រៃលែង បុរសម្នាក់ មិនមានទ្រព្យសម្បត្តិច្រើន មិនមានជីវភាពធូធារដូចគេ ត្រឹមជាអ្នកប្រកបរបររើសអេតចាយម្នាក់ ប៉ុន្តែមានសន្តានចិត្តធំធេង លះបង់ប្រាក់ដែលខំសន្សំពីរបរតូចតាចនេះ យកទៅកសាងផ្លូវក្នុងភូមិ ដើម្បីជាផលប្រយោជន៍រួមរបស់អ្នកភូមិ ។

នេះជាទឹកចិត្តកម្ររកបានបំផុត របស់បុរសខាងលើ ដែលផ្ទុយស្រលះពីបុគ្គលមួយចំនួន មានទ្រព្យហូហៀរមិនខ្វះ តែបែរជាមិនសូវគិតគូរពីការលះបង់ជួយសង្គម ដូចជាបុរសរើសអេតចាយនេះឡើយ ។ បើតាមគណនីហ្វេសប៊ុកមួយបានចែករំលែករូបភាពប៉ុន្មានសន្លឹក ដោយភ្ជាប់ជាមួយអត្ថន័យថា៖ «អ្នករើសអេតចាយម្នាក់ លះបង់ថវិការផ្ទាល់ខ្លួន ចាក់ដីធ្វើផ្លូវ ១២០ម៉ែត្រ នៅភូមិចុងបង្គោល ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល» ។ តាមរយៈការបង្ហោះសារខាងលើនេះ បានធ្វើឱ្យ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជានាំគ្នាចែករំលែកជាច្រើន និងផ្ទុះការកោតសរសើរជាខ្លាំង ៕

អត្ថបទ៖​ Art