​អាមេរិក​ ​ផលិត​​ឌ្រូន​ហោះ​ខ្លួន​ឯង​ស្វ័យ​ប្រវត្តិ​ ​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ដោយ​ភ្នាក់ងារ​ប៉ូលីស​សម្ងាត់​

  • 2021-03-05 03:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​អាមេរិក​ធំ​មួយ​ឈ្មោះ​ថា Skydio ​ដំណើការ​ផលិត​និង​ផ្គត់ផ្គង់​ឌ្រូន​ផ្តាច់​មុខ​។ ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​មាន​អតិថិជន​ដែលជា​ភ្នាក់ងារ​ប៉ូលិស​សម្ងាត់​ជាង ២០ ​ក្រុម​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ ​

​ក្រុមហ៊ុន​ដែល​ទើប​នឹង​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ក្នុង​កម្មវិធី CES Innovations Award ​ឆ្នាំ ២០២១ ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ឌ្រូន​អាមេរិក​ដំបូង​គេ​ មាន​តម្លៃ​លើស ១​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​នេះ។

​ Skydio ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​និង​កំពុង​ធ្វើការ​ជាមួយ​ស្ថានីយ៍​ប៉ូលីស​ស្ទើរ​តែ​គ្រប់​ផ្នែក​ទូទាំង​សហរដ្ឋ​អាមេរិក​ លើ​​ប្រតិបត្តិការ​ប្រមាញ់​ជនល្មើស​ក៏​ដូច​ជា​ ​កិច្ចការ​សម្ងាត់​នានា។

ចំណុច​ខ្លាំង​របស់​ឌ្រូន​ម៉ាក Skydio ​នេះ​គឺ​បច្ចេកវិទ្យា self-flying (ហោះ​ដោយ​ខ្លួន​ឯង​ស្វ័យ​ប្រវត្តិ)។ ​បច្ចេកវិទ្យា​នេះ​មិន​ត្រឹម​តែ​ថ្មី​សន្លាង​ទេ វា​ថែម​ទាំង​ឈាន​មុខ​គេ​បង្អស់​ដែល​ក្រុមហ៊ុន​ផ្សេង​ៗ​មិន​ទាន់​មាន​សមត្ថភាព​អាច​ទៅ​រួច​។

​ប្រភព​ជា​ច្រើន​បាន​រាយការណ៍​បន្ថែម​ថា ​ស្ថានីយ៍​ប៉ូលីស​ទាំង​នោះ​ក៏​កំពុង​ពិចារណា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង DJI ​​ដែល​ផលិត​បាន​ឌ្រូន​សម្រាប់​អ្នក​ប្រើប្រាស់​ជា ​អ្នក​ថត​រូប​អាជីព​ ​ផង​ដែរ។ ​ ​

​ទោះ​ជា​យ៉ាង​ណា​ក្ដី ​នាយកប្រតិបត្តិ Skydio ​លោក​ Adam Bry ​បាន​លើក​ឡើង​ថា៖ "ផលិតផល​របស់​យើង​មិន​មែន​បង្កើត​មក​ដើម្បី​បំពាក់​សព្វាវុធ​នោះ​ទេ​ បើ​ជា​វា​អាច​ហោះ​ដោយ​ខ្លួន​ឯង​ក៏​ដោយ៕"

សូមទស្សនា​វីដេអូខាងក្រោម៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា